(រតនគិរី)៖ ប្រជាពលរដ្ឋប្រមាណ ១៣គ្រួសារបាននាំគ្នាទៅសាងសង់ខ្ទម ចាប់យកដីក្រុមហ៊ុនចំការកៅស៊ូទាំងខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ នេះបើយោងតាមព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តរតនគិរី។
ព័ត៌មានបន្តថា បានដឹកនាំកម្លាំងចុះទៅពិនិត្យនោះ ស្រាប់តែក្រុមប្រជាពលរដ្ឋនាំគ្នារត់ចោលខ្ទម បន្សល់ទុកតែដែកត្បែងចំនួន០២ និងពូថៅចំនួន១ នៅទីតាំងខាងលើ។ ប្រភពបន្តថា កន្លងមកសមត្ថកិច្ចបានអប់រំប្រជាពលរដ្ឋនោះជាញឹកញាប់ ប៉ុន្តែពួកគាត់មិនព្រមស្តាប់តាមសមត្ថកិច្ចឡើយ។
ក្រោយចុះទៅពិនិត្យសមត្ថកិច្ចបានប្រមូលសំភារៈទាំងនេះមករក្សាទុកនៅប៉ុស្តិ៍អូរជុំ និងបានស្វែងរកមុខសញ្ញា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕