(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៦៧១គ្រឿង រកឃើញល្មើសច្បាប់៤៤០គ្រឿង (ម៉ូតូ៨១%) អប់រំ១៧៣គ្រឿង និងផាកពិន័យ២៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៩៧២គ្រឿង, អប់រំ៦៧គ្រឿង និងផាកពិន័យ ២២១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨,១៧៧គ្រឿង រកឃើញយានយន្តល្មើស១,៦៦៥(ម៉ូតូ៧៨%) ក្នុងនោះអប់រំ៦៣៣គ្រឿង និងផាកពិន័យ១,០៣២គ្រឿង៕