(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរកំសាន្ដ របស់អតិថិជនឆ្នើមរបស់ខ្លួន ទៅដើរលេងកំសាន្ដក្នុងប្រទេសអឺរ៉ុប និងប្រទេសឌូបៃនាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា ក៏គ្រោងនឹងបញ្ជូនអតិថិជនចំនួន១៨០នាក់ទៀត ទៅកាន់ប្រទេសទេសកូរ៉េ នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ដំណើរកំសាន្ដក្នុងប្រទេសកូរ៉េនេះ គ្រោងធ្វើឡើងរយៈពេល៤ថ្ងៃ ដោយអតិថិជនឆ្នើមទាំងអស់ នឹងត្រូវចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ និងត្រឡប់មកវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ គោលបំណងដែលក្រុមហ៊ុនស្រាបៀរកម្ពុជា បញ្ជូនអតិថិជនខ្លួនទៅដើរលេងកំសាន្ដ តាមបណ្ដាប្រទេសផ្សេងៗនេះ គឺដើម្បីផ្តល់ឱកាសដល់ពួកគេ បានស្គាល់នូវវប្បធម៌ប្រពៃណី របៀបរបបនៃការរស់នៅ រួមជាមួយគំនិតនៃការធ្វើជំនួយពាណិជ្ជកម្ម របស់ប្រជាជនតាមបណ្ដាប្រទេសផ្សេងៗ ព្រមទាំងប្រទេសកូរ៉េដែលជាប្រជាជាតិមួយដ៏ទំនើប និងស៊ីវីល័យស្ទើរគ្រប់វិស័យ។
អតិថិជនឆ្នើមដែលត្រូវបានជ្រើសរើស សម្រាប់ដំនើរកម្សាន្តនេះ គឺសុទ្ធសឹងតែជាអតិថិជនដែលបានជាវ និងចែកចាយនូវផលិតផល ក្រុមហ៊ុនខ្មែរប៊ែវើរិចជិស គ្រប់ចំនួននៃការកំនត់របស់ក្រុមហ៊ុន សម្រាប់ឆមាសកន្លងមក។
អតិថិជននឹងទទួលបាន នូវរង្វាន់ផ្សេងៗទៀត ដោយឈ្នះពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ក្នុងឈ្នះរង្វាន់ជាច្រើនរួមមាន៖ ទឹកប្រាក់ចំនួន១ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារ ដំណើរកម្សាន្តទៅប្រទេសអង់គ្លេស ព្រមទាំងរង្វាន់ជាច្រើនទៀត។
សូមបញ្ជាក់ថា អ្នកមានសំណាងទទួលបាន ដំណើរកំសាន្ដទេសចរណ៍ទាំង១៨០នាក់នេះ សុទ្ធតែជាអាជីវករឆ្នើម លក់បានគ្រប់ចំនួនកំណត់ ដែលក្រុមហ៊ុនដាក់ឲ្យ។ មួយវិញទៀតនេះ ជាការលើកទឹកចិត្តដល់ពួកគេ ដែលតែងតែជួយក្រុមហ៊ុន ក្នុងការចែកចាយផលិតផលរបស់ខ្លួន៕