(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្ដីពី ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិចំនួន៦៩រូប។
សេចក្ដីប្រកាសសម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ប្រការ១៖ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ ចំនួន១២រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងប្រការ២៖ ត្រូវបានតម្លើងឋានន្ដរស័ក្ដិដល់មន្ដ្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២១រូប, ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៣៥រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង នៅខាងក្រោមនេះ៖