(ភ្នំពេញ)៖ ស្រាបៀរ Anchor នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូងរបស់ខ្លួនមិនធ្លាប់មានពីការជប់លៀងលើទូកនៅក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាដ៏ល្បីប្រចាំប្រទេសកម្ពុជា មានដូចជា៖ លោក ខេមរៈ សេរីមន្ត, លោក G-Devith, លោក Zono និងកញ្ញាទេព បូព្រឹក្ស សម្រាប់ពីធីជប់លៀងប្រចាំឆ្នាំ២០១៨នេះ។

ស្រាបៀរ Anchor មានមោទនភាពយ៉ាងក្រៃលែងក្នុងការនាំមកជូននូវមហាព្រឹត្តិការណ៍ឌីជីថល ដ៏អស្ចារ្យលើកដំបូង ដែលមិនធ្លាប់មាន ពីមុនមកនៅលើទូក ក្នុងរាជធានីភ្នំពេញ ដែលនឹងកើតឡើងនាថៃ្ងទី២៨ ខែកញ្ញា ២០១៨ ខាងមុខនេះ។ ស្រាបៀរ Anchor សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ប្រជាជនកម្ពុជាទាំងអស់។ នេះក៏ដោយសារតែការគាំទ្រដ៏ឥតងាករេ និងឥតឈប់ឈរគ្រប់ពេលវេលារបស់លោកអ្នក ហើយនៅថ្ងៃនេះ ស្រាបៀរ Anchor បានក្លាយទៅជាស្រាបៀរ ដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា។

ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsener នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង៣០មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ១៩៩៦មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់មហាជន នេះក៏ដោយសារតែគុណភាពលំដាប់ខ្ពស់ រសជាតិស្រទន់ និងស្រស់ស្រាយរបស់ស្រាបៀរនេះដែរ។

ទូកចល័តរបស់ស្រាបៀរ Anchor ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងជាទីបំផុតនេះ នឹងធ្វើដំណើរជុំវិញរាជធានីភ្នំពេញ ចាប់ពីថៃ្ងទី១ ខែកញ្ញា ដល់ថៃ្ងទី១១ ខែកញ្ញា។ ហើយទូកនេះ នឹងត្រូវបានអនុញ្ញាត ឱ្យសាធារណជនថតរបស់រូបពួកគេ និងបង្ហោះរូបនោះនៅលើទំព័រហ្វេកប៊ុក របស់ Anchor។ ចំពោះតម្រាយផ្លូវនៃការធ្វើដំណើររបស់ទូកចល័តនេះ នឹងត្រូវបានបង្ហោះជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេកប៊ុករបស់ Anchor។ រូបថតដែលមានលក្ខណៈច្នៃប្រឌិតដ៏ល្អឥតខ្ចោះចំនួន៥០រូប នឹងត្រូវបានជ្រើសរើស ដើម្បីទទួលបានសំបុត្រមាស សម្រាប់មហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ។ អ្នកឈ្នះរង្វាន់ទាំង៥០រូបនេះ នឹងត្រូវបានអនុញ្ញាតឱ្យនាំយកមិត្តភក្តិម្នាក់មកជាមួយដើម្បីចូលរួមក្នុងកម្មវិធី ដ៏អស្ចារ្យមិនធ្លាប់មាននេះ។

នៅពេលដែលពួកគេបានចាប់ផ្តើមធ្វើដំណើរតាមទូកដែលត្រូវបានតុបតែងច្នៃប្រឌិតឡើងយ៉ាងល្អឥតខ្ចោះ ហើយត្រូវបានដាក់ឈ្មោះថា Anchor Smooth Boat ពួកគេនឹងរីករាយគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យតាមដងទន្លេនាវេលាល្ងាចដ៏សែនមនោរម្យ រួមនឹងការបានពិសាអាហារ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor រសជាតិស្រាលស្រទន់ គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានចាក់ជូនដោយឥតគិតថ្លៃ ពីក្រុមការងារនៃស្រាបៀរ Anchor ស្របពេលការប្រគំតន្រ្តី ក៏ត្រូវបានចាប់ផ្តើមបន្លឺឡើង ជាមួយនឹងបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្តដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាមានដូចជា៖ លោក ខេមរៈ សេរីមន្ត, លោក G-Devith, លោក Zono និងកញ្ញា ទេព បូព្រឹក្ស។

អ្នកចូលរួមក៏នឹងមានឱកាសបានជួបជជែកលេងពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយសិល្បករទាំងនេះ រួមជានឹងការបានទស្សនាការបង្ហាញ jet pack ដ៏អស្ចារ្យពីក្រុមអ្នកជំនាញមកពីទីក្រុងAmsterdam ក្នុងពេលដែលធ្វើដំណើរតាមទូកនេះផងដែរ។

វីដេអូតន្ត្រីថ្មី មួយក៏ត្រូវបានបង្កើតឡើងដើម្បីញ៉ាំងឲ្យមហាព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យ កាន់តែមានអត្ថន័យ និងកាន់តែរំភើបញាប់ញ័រ បន្ថែមមួយកម្រិតទៀត។ អ្វីដែលលោកអ្នកត្រូវធ្វើនោះ លោកអ្នកគ្រាន់តែ follow Anchor FB Page និងតាមដានឱ្យបានជាប្រចាំរាល់ ការធ្វើបច្ចុប្បន្នភាពនោះលោកអ្នកនឹងអាចក្លាយជាអ្នកឈ្នះសំបុត្រមាសនេះ ជាក់ជាពុំខានឡើយ៕