(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង មានអាយុ៣៥ឆ្នាំមកហើយ ដែលបានបណ្តុះបណ្តាលចំណេះដឹង ដល់សិស្សនិស្សិតប្រកបដោយភាពជោគជ័យ ។សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០១៨-២០១៩ បានចាប់ផ្តើមដំណើរការចុះឈ្មោះ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។

នេះជាឱកាស ដែលសិស្សានុសិស្ស អាចចាប់យកចំណេះជំនាញ និងអាជីពការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគតដ៏មានឥទ្ធិពល ។

សាកលវិទ្យាល័យជាតិគ្រប់គ្រងមានមុខវិជ្ជាសិក្សាច្រើនមុខ និងគ្រប់កម្រិត រួមមាន៖ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងកម្រិតបណ្ឌិតជាមួយមហាវិទ្យាល័យដូចជា៖

*មហាវិទ្យាល័យគ្រប់គ្រង
*មហាវិទ្យាល័យនីតិសាស្ដ្រ
*មហាវិទ្យាល័យសេដ្ឋកិច្ច
*មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងគណនេយ្យ
*មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
និងមានបរិញ្ញាបត្រអក្សរសាស្ដ្រ ជំនាញភាសារអង់គ្លេស សហគ្រិនភាព ព័ត៌មានវិទ្យា និងមុខវិជ្ជាផ្សេងៗទៀត ។

សាកលវិទ្យាល័យ ជាតិគ្រប់គ្រង មានបទពិសោធន៍ជាច្រើនឆ្នាំ ជាមួយសាស្ដ្រាចារ្យ ប្រកបដោយជំនាញគ្រប់មុខវិជ្ជា ពិសេសមានសាកលវិទ្យាល័យដៃគូសហការ ជាតិ-អន្ដរជាតិល្បីៗនៅលើពិភពលោករួមមាន អឺរ៉ុប អាមេរិក ជាដើម ដើម្បីផ្ដល់នូវចំណេះដឹង បទពិសោធន៍ ជូនដល់សិស្សនិស្សិត ទាំងពេលរៀន និងបញ្ចប់ការសិក្សា នឹងពោរពេញទៅដោយសមត្ថភាព បញ្ញា ស្មារតី ភាពជាអ្នកដឹកនាំ ប្រកបដោយក្រមសីលធម៌ ដែលក្នុងសង្គមជាតិ គោរព ស្រលាញ់ចង់បាន ៕