(ភ្នំពេញ)៖ ដើម្បីឆ្ពោះទៅរកការអបអរសាទរពិធីបុណ្យសមុទ្រ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសាកលលោក បានរៀបចំឡើងនូវចលនាប្រឡងប្រណាំងឆ្នេរស្អាតលើកទី១ ឆ្នាំ២០១៨។
ចលនាប្រឡងប្រណាំងនេះ មានបេក្ខភាពចំនួន១៨ឆ្នេរ ក្នុងប្រទេសកម្ពុជាចូលរួមក្នុងនោះរួមមាន៖
* ខេត្តព្រះសីហនុ( ១៖ ឆ្នេរឯករាជ្យ ២៖ ឆ្នេរលំហែកាយ ៣៖ ឆ្នេរជ័យជំនេះ ៤៖ ឆ្នេរសុខា ៥៖ ឆ្នេរអូឈើទាល ៦៖ ឆ្នេរអូត្រេះ ៧៖ ឆ្នេរព្រែកត្រែង ៨៖ កោះពស់ ៩៖ កោះរ៉ុង ១០៖ កោះរ៉ុងសន្លឹម ១១៖ កោះសង្សា ១២៖ ឆ្នេររាម)
* ខេត្តកំពត ( ១៖ ឆ្នេរណាតាយ៉ា )
* ខេត្តកែប (១៖ ឆ្នេរលេងទឹកកែប ២៖ ឆ្នេរកោះទន្សាយ )
* ខេត្តកោះកុង (១៖ ឆ្នេរតារាសាគរ ២៖ ឆ្នេរចាំយាម ៣៖ ឆ្នេរបាក់ខ្លង)
ដើម្បីឆ្ពោះទៅការអបអរសាទរដល់ពិធីប្រគល់ជ័យលាភីក្នុងឱកាសពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ដោយមានការចូលរួមពី លោក Bruno BOBARD អគ្គលេខាធិការនៃក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតនៅលើសាកលលោកនោះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យចូលរួុវាយតម្លៃចលនាប្រឡងប្រណាំងរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ ឬហៅកាត់ថាឆ្នេរស្អាត (Beach Eco-Label) ឱ្យបានគ្រប់ៗគ្នា។
ដើម្បីចូលរួមវាយតម្លៃនេះ សូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ អនុវត្តទៅតាមសេចក្តីណែនាំដូចតទៅ៖