(ភ្នំពេញ)៖ ម្ចាស់មុខជំនួញ បុរី និងដីឡូតិ៍ ឡេង ណាវ៉ាត់ត្រា ហើយក៏ជាម្ចាស់ផលិតកម្ម ហ្គាឡាក់ស៊ី លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសម្រេចចាយទុនជាង១០ម៉ឺនដុល្លារ ធ្វើផ្លូវមួយខ្សែ ជាកាដូជូនដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់ចោមចៅទី១។
ទស្សនិកជនតែងតែបានឃើញ នៅសកម្មភាពការងារសប្បុរសធម៌ ជាបន្តបន្ទាប់ ដែលម្ចាស់ផលិតកម្ម ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា តែងតែចូលរួមធ្វើ នាពេលកន្លងមក អ្វីដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែពេញចិត្ត និងស្រលាញ់ថែមទៀតនោះគឺ ថ្មីៗនេះឧកញ៉ារូបនេះ បានចំណាយថវិកា១០ម៉ឺនដុល្លារ ធ្វើផ្លូវមួយខ្សែ កំរាស់១តឹកកន្លះ ឆ្អឹងដែក ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រៅពីការចំណាយធនធានផ្ទាល់ខ្លួន យ៉ាងច្រើនលើការស្ថាបនាផ្លូវប្រជាពលរដ្ឋ នៅភូមិខាងលើនេះ នាពេលកន្លងមកគេក៏សង្កេតឃើញផងដែរ លោកឧកញ៉ាវ័យក្មេងរូបនេះ តែងតែចូលរួម ធ្វើការងារសប្បុរសធម៌ ជួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យជាបន្តបន្ទាប់ ហើយលោកឧកញ៉ាវ័យក្មេងរូបនេះក៏ មិនដែលមើលរំលងទុក្ខលំបាកណាមួយ របស់បងប្អូនប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ ដែលលោកដឹងនោះទេ៕