(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល៣នាក់ ខណៈមិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១១នាក់។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១៤គ្រឿង ក្នុងនោះមានម៉ូតូ៩គ្រឿង រថយន្តតូច៤គ្រឿង រថយន្តធំ១គ្រឿង។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន១លើក, បត់គ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ១លើក, ស្រវឹង១លើក និងមិនគោរពសិទ្ធិ២លើក។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣ថ្ងៃ គឺថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន២៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់ របួសសរុប៣៥នាក់ របួសធ្ងន់២៧នាក់ របួសស្រាល៨នាក់៕