(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ឲ្យអ្នកត្រូវបង់ពន្ធ ដាក់ពាក្យប្តឹងមន្ត្រីពន្ធដារណា ដែលហ៊ានយកប្រាក់លើសពីចំនួនប្រាក់ពន្ធ ដែលបានកំណត់ក្នុងវិក្កយបត្រ ដោយបញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណរបស់មន្ត្រីនោះ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ។

ការចេញមកបញ្ជាក់យ៉ាងដូច្នេះ របស់អគ្គនាយកដ្ឋានពន្ធដារ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook មួយចំនួន បានចុះផ្សាយថា «ប្រាក់ពន្ធ ឬប្រាក់ពិន័យត្រូវបង់ គឺប្រែប្រួលតាមតែបបូរមាត់មន្ត្រីពន្ធដារ ហើយថា ពន្ធដារគិតតែពិន័យៗ ដោយមិនមានការយោគយល់ណាមួយសោះ ជាមួយពលរដ្ឋខ្លួន»៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖