(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដ៏ធំប្រណិត ស្ថិតក្នុងបរិវេណគម្រោង ដឺ លែនម៉ាក ២៧១ នឹងលេចរូបរាងឡើង នៅត្រីមាសទី៤ ឆ្នាំ២០២០ ហើយបង្កើតឱកាសការងារ និងពាណិជ្ជកម្មយ៉ាងសន្ធឹកសន្ធាប់។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងមានហាងលក់ផលិតផល ពីបរទេស និងក្នុងស្រុកប្រកបដោយគុណភាព ហាងសម្លៀកបំពាក់ដែលមានម៉ាកល្បីៗ គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង កន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងក្មេងលេងកម្សាន្ត ជាពិសេសរោងភាពយន្តដ៏ធំទំនើបទាន់សម័យផងដែរ។
ជីប ម៉ុង ២៧១ ម៉េហ្គាម៉ល នឹងនាំយកភាពស៊ីវីល័យ របៀបរស់នៅទំនើបៗ និងផលិតផលពីបរទេស និងក្នុងស្រុកប្រកបដោយគុណភាពមកលក់ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដោយមិនបាច់ចំណាយប្រាក់ ធ្វើដំណើរទៅបរទេស ដើម្បីទិញឥវ៉ាន់ទំនើបៗតាមតម្រូវការនោះឡើយ។
ការវិនិយោគក្នុងវិស័យពាណិជ្ជកម្មផ្សារទំនើបនេះ នឹងបង្កើតឱកាសការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុនត្រូវការកំលាំងពលកម្ម និងបុគ្គលិកបម្រើការងារក្នុងផ្សារទំនើបរាប់ពាន់នាក់ ទាំងក្នុងពេលសាងសង់ និងពេលសាងសង់រួច ជាការចូលរួមចំណែក ក្នុងការកាត់បន្ថយអត្រា នៃភាពក្រីក្រ តាមរយៈការបង្កើតការងារ ការកាត់បន្ថយចំនួនកម្មករចំណាកស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិ របស់មួយកម្រិតទៀត៕
ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងផ្តល់បទពិសោធន៍ថ្មីៗ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តភាពទាន់សម័យ!