(ភ្នំពេញ)៖ តើលោកអ្នកទាំងអស់គ្នាកំពុងជួបបញ្ហា លើប្រព័ន្ធសុវត្ថិភាពការពារទិន្នន័យ ដែលចំណាយទាំងលុយ និងពេលវេលា ប៉ុន្ដែមិនបានផលមែនទេ? សូមមកសាកល្បងប្រើប្រាស់កញ្ចប់សេវាកម្ម FortiGate Managed Service ដើម្បីជួយសម្រួលបញ្ហាទាំងនេះ។
លោក សុត រតនៈ នាយកក្រុមហ៊ុន Proseth Solutions លើកឡើងថា បញ្ហាដែលក្រុមហ៊ុននានា កំពុងប្រឈមសព្វថ្ងៃ នៅពេលត្រូវការប្រើប្រាស់ Next-Generation Firewalls មានដូចជា៖
១៖ ការចំណាយប្រាក់កាក់ច្រើន សម្រាប់ទិញផលិតផល។
២៖ ការចំណាយពេលវេលា និងពិបាករកធនធានមនុស្សដែលមានជំនាញ ទៅលើប្រព័ន្ធសុវត្តិភាព ដើម្បីធ្វើការងារនេះ។
៣៖ ការចំណាយទៅលើការបន្ត និងរក្សាប្រព័ន្ធសុវត្តិភាព (Renewal FortiCare, FortiGuard)
៤៖ ការចំណាយ ទៅលើការទិញឧបករណ៍បម្រុងទុក (High Availability, Backup)
៥៖ តម្លៃទាំងនេះមិនទាន់ គិតបញ្ចូលតម្លៃផ្លាស់ប្តូរឧបករណ៍សេរីថ្មី (Replace Bigger Model) នៅឡើយផង។
ដោយសារតែបញ្ហាប្រឈមទាំងនេះ ទើបធ្វើឱ្យក្រុមហ៊ុន Proseth Solutions បង្កើត FortiGate Managed Service ដែលជាសេវាកម្មថ្មី ដើម្បីជួយសម្រួលបញ្ហាខាងលើ ជាពិសេសជួយសម្រួលដល់ការចំណាយ រហូតដល់ទៅ៥០%។
អតិថិជនដែរប្រើប្រាស់ FortiGate Managed Service មិនបាច់ឈឺក្បាលក្នុងការថែទាំ Firewall FortiGate ដោយខ្លួនឯងដូចមុនទេ ដោយទំលាក់ការទទួលខុសត្រូវទាំងអស់នេះ ទៅឱ្យអ្នកជំនាញការរបស់ Proseth Solutions ដែលមានពិសោធន៍យូរឆ្នាំជាមួយ FortiGate និងសញ្ញាប័ត្រជំនាញច្បាស់លាស់។
លោក សុត រតនៈ បានបញ្ជាក់ថា «រាល់ការដំឡើង Installation and Configuration with Security Best Practice from our Security Expert ប្រឹក្សាយោបល់ថែទាំ គឺជាការទទួលខុសត្រូវរបស់យើងខ្ញុំ»។
លោក សុត រតនៈ បានបន្ថែមថា «អ្នកប្រើប្រាស់អាចជ្រើសរើស បង់ជាត្រីមាសឬមួយឆ្នាំឡើងទៅ ហើយគ្រប់យ៉ាង ក្រុមហ៊ុនជាអ្នកចាត់ចែងជូនទាំងអស់ ទាំងឧបករណ៍ការដំឡើងថែទាំ ហើយមិនបាច់រង់ចាំទេ ទិញសេវាកម្មភ្លាមបានប្រើភ្លាម ម្យ៉ាងយើងក៏មាន Report និងRecommendation ជូនលោកអ្នកជាប្រចាំទៀត និងចំណេញរហូតដល់៥០%»។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកញ្ចប់សេវាកម្ម Fortigate Managed Service សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១១ ៩៣៦ ២០៩/០៧០ ៩៨០ ៥០៥ឬតាមរយៈអីម៉ែល [email protected]៕