(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧៨៤គ្រឿង រកឃើញល្មើសច្បាប់៣៧១គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ១៧៩គ្រឿង និងផាកពិន័យ១៩២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៣ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៩០៣គ្រឿង, អប់រំ៤៨គ្រឿង និងផាកពិន័យចំនួន២២៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦,៥០៦គ្រឿង រកឃើញយានយន្តល្មើស១,២២៥(ម៉ូតូ៧៧%) ក្នុងនោះអប់រំ៤៦០គ្រឿង និងផាកពិន័យ៧៦៥គ្រឿង៕