(ភ្នំពេញ)៖ ក្រុមហ៊ុន Yuetai International Group Distribution បានរៀបចំសន្និសីទបង្កើតសហគ្រាសថ្មី ស្ដីពីការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យ និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Yuetai និងតំណាងចែកចាយលក់ប្រកបដោយជោគជ័យ នៅក្នុងទីក្រុងភ្នំពេញ។

ក្រុមហ៊ុន YUETAI Group ធ្លាប់បានរៀបចំសន្និសីទបែបនេះ ចាប់ពីទីក្រុង Guangzhou ដល់ទីក្រុង Hongkong, រហូតដល់តំបន់ អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល ហើយចុងក្រោយបានរៀបចំនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញាថ្មីៗនេះ។

ដោយការបើកចំហរការគ្រប់គ្រងរបស់ Yuetai ធ្វើឱ្យតំណាងចែកចាយលក់ មានអារម្មណ៍ថាមានឱកាសដ៏ប្រសើរក្នុងការធ្វើ
ពាណិជ្ជកម្ម។

ក្រុមហ៊ុន YUETAI International Group មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល០៧ឆ្នាំមកហើយ មកទល់ នឹងពេលបច្ចុប្បន្នុ ហើយមានប្រភពធនធានដ៏សម្បើមនៅក្នុងប្រទេសកម្ពុជា។ ជាមួយការចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ក្រុមហ៊ុន នឹងពង្រីកការអភិវឌ្ឍន៍ទៅកាន់ប្រទេសវៀតណាម, ថៃ, មីយ៉ាន់ម៉ា និងបណ្ដាទីផ្សារដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅ ទូទាំងពិភពលោកនៅពេលអនាគត។

ជាមួយទីតាំងតែមួយគត់ នៅក្បែរព្រះបរមរាជវាំង និងបណ្ដោយទន្លេមេគង្គ ក្រុមហ៊ុន Yuetai Phnom Penh Harbour គឺជាក្រុម ហ៊ុនអចលទ្រព្យដំបូងនៅក្នុងទីក្រុងភ្នំពេញ ដែលធ្វើប្រតិបត្តិការលើពាណិជ្ជកម្មកំពង់ផែ ទេសចរណ៍ និងជាមជ្ឈមណ្ឌលសេវាកម្ម លំដាប់ខ្ពស់ឈានមុខគេនៅកម្ពុជា។

ក្រុមហ៊ុនក៏នឹងមានផងដែរនូវហាងទំនើប, សួនទេសចរណ៍តាមបណ្ដោយទន្លេ, ផែសម្រាប់អ្នកដំណើរតែមួយគត់នៅក្នុងទីក្រុង
ភ្នំពេញ, វប្បធម៌ និងសិល្បះពាណិជ្ជកម្មតាមផ្លូវ, វប្បធម៌ និងការសម្ដែងសិល្បះ សិល្បះសួនចម្បារ និងការតាំងពិពណ៌ និងចំណតកំពង់ផែ នៅតាមបណ្ដោយទន្លមេគង្គមានវប្បធម៌អង្គរ និងមជ្ឈមណ្ឌសិល្បះតាំងពិពណ៌នៅលើផ្ទៃទឹកព្រមទាំង specialized theme business street, and floating ferris wheel។

ក្រុមហ៊ុន Yuetai មានទីតាំងដ៏អស្ចារ្យ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្លូវវេងស្រេង ជាមួយអាគារដ៏ប្រណិត។ ក្រុមហ៊ុននឹងមានអាគារចំនួន០៩ ជាមួយការរចនាអាផាតធឺមិនដ៏ល្អ មានទំហំចាប់ពី៣៥ រហូតដល់១៣០ ម៉ែត្រក្រឡា, សណ្ឋាគារ SOHO, អាគារពាណិជ្ជកម្ម, អាគារការិយាល័យប្រកបដោយផាសុខភាពសម្រាប់ការរស់នៅដ៏ល្អដល់ប្រជាជន និងកន្លែងធ្វើការ។

ក្រុមហ៊ុននឹងមានអគារដ៏ល្អឥតខ្ចោះ ក្នុងនោះរួមមាន៖ YT Mall, ផ្សារទំនើប រោងភាពយន្ដ, អាហារដ្ឋាន, ផ្សារ២៤ម៉ោង, ក្លឹបហាត់ ប្រាណ, ក្លឹបកម្សាន្ត, video arcade, KTV, កន្លែងជិះស្គី, សួនកុមារ និងសួនសត្វដែលមានទៅដោយប្រភេទសត្វកម្រ និងហាង លក់សម្លៀកបំពាក់ជាដើម។

YUETAI PHNOM PENH HARBOUR លេខទូរស័ព្ទទំនាក់ទំនង៖ 023 535 8888, located at No. 182, មហាវិថីព្រះសី
ហនុ, ភ្នំពេញ Phnom Penh (ទល់មុខក្រុមហ៊ុន Cellcard) អាស័យដ្ឋាន៖ ផ្ទះលេខ. 689 មហាវិថីព្រះស៊ីសុវត្ស, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, ភ្នំពេញ។

YUETAI THE GARDEN ទូរស័ព្ទ៖ 071 595 99 99, អាស័យដ្ឋាន មជ្ឈមណ្ឌលវិមានសុភមង្គល, ផ្លូវវេងស្រេង, ភ្នំពេញ, កម្ពុជា៕