(ភ្នំពេញ)៖ ក្រុមគ្រួសារសពឧបាសក ងួន សារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរួមបុណ្យសព បុណ្យ៧ថ្ងៃ បុណ្យ១០០ថ្ងៃ និងចូលរួមរំលែកទុក្ខជូនដល់ក្រុមគ្រួសារសព ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី២៧ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាដែលជាភរិយា ជាកូន កូនប្រសារ ចៅ ចៅទួត និងសាច់ញាតិទាំងអស់ នៃសពឧបាសក ងួន សារី សូមជូនពរដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមអោយមានអាយុយឺនយូរ សុខភាពល្អ ប្រកបការងាររកទទួលទានមានភាពចំរ៉ុងចំរើន តរៀងទៅ។
ឧបាសក ងួន សារី ដែលជាស្វាមី ជាឪពុក ជាជីតា ជីតាទួត បានទទួលមរណភាព កាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃចន្ទ ០១ រោច ខែស្រាពណ៏ ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ៕