(សៀមរាប)៖ ដើម្បីជាការជួយដល់កុមារ ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យគន្ធបុបា្ផ និងកុមារអង្គរខេត្តសៀមរាប ទឹកពិសារបរិសុទ្ធ «ហ៊ីតូ» បានរួមសហការជាមួយតារាល្បីៗជាច្រើនរូប រៀបចំការប្រគុំតន្រ្ដីសប្បុរសធម៌
ធំមួយ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថិ៍អេយសៀ ក្នុងខេត្តសៀមរាប ដែលចូលរួមពីតារាកម្ពុជាល្បីៗ។
តន្រ្តីសប្បុរសធម៍នេះ បានទទួលការគាំទ្រយ៉ាងគំហុកពីនិស្សិត និងអ្នករស់នៅខេត្តសៀមរាប ហើយក៏មានការចូលរួមសម្តែង ពីតារាចម្រៀងល្បីគឺកញ្ញា មាស សុខសោភា រួមទាំងតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ក្រុម Small World Small Band និងសិល្បករល្បីៗជាច្រើនទៀត។
ការប្រគុំតន្រ្តីនេះធ្វើឡើង ក្នុងគោលបំណង ការចែករំលែកក្តីស្រឡាញ់ ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ឲ្យកាន់តែច្រើនឡើង នៅក្នុងសង្គមកម្ពុជា។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ទឹកពិសាជាតិរ៉ែម៉ាកថ្មី «ហ៊ីតតូ» សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ បានរៀបចំការប្រគំតន្រ្តីសប្បុរសធម៌លើកទី១នេះឡើង ដើម្បីប្រមូលថរិកា រួមចំណែកឧបត្ថម្ភដល់មន្ទីរពេទ្យ២
នៅសៀមរាបគឺមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារ ដែលកំពុងជួយដល់កុមារកម្ពុជា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
លោក ជា វិបុល អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនេះឲ្យដឹងថា «យើងចាប់អារម្មណ៍ក្នុងការសហការ ជាមួយក្រុមហ៊ុន ក៏ដូចជាអ្នកដែលមានគោលបំណង ប្រហាក់ប្រហែលគ្នា ដើម្បីជួយដល់សង្គម ហើយទឹកពិសាជាតិរ៉ែ ហ៊ីតតូ គឺជាម្ចាស់ឧបត្ថម្ភធំមួយ សម្រាប់ព្រឹត្តិការណ៍នេះ»។
លោក Alex Shih ប្រធានផ្នែកទីផ្សារពីក្រុមហ៊ុន Honly Foods & Beverage ថ្លែងថា ទឹកពិសាជាតិរ៉ែ «ហ៊ីតតូ» គឺជាទឹករ៉ែដែលត្រូវបានផលិតតាមស្តង់ដា និងបច្ចេកវិទ្យា របស់ប្រទេសជប៉ុន និងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា។ លោកថា «ទឹកពិសាជាតិរ៉ែ ត្រូវបានឧបត្ថម្ភសម្រាប់កម្មវិធីប្រគំតន្រ្តីទាំងមូល ហើយក៏បានផ្តល់ថវិកាបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍នេះផងដែរ៕