(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ជូននាយនគរបាលជាតិចំនួន២រូប ថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤)។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

យោងតាមព្រះរាជក្រឹត្យ នាយនគរបាលទាំង២រូប ដែលតម្លើងជានាយឧត្តមសេនីយ៍នោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក សុខ ច័ន្ទរិទ្ធី អត្តលេខ០៥៩២
*ទី២៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អត្តលេខ៦១៧១៨

សូមអានខ្លឹមសារលម្អិតនៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖