Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរបាលចំនួន៦៦រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

03-09-2018 09:47

(ភ្នំពេញ)៖ ប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរបាលចំនួន៦៦រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

នាយនគរបាលដែលត្រូវប្រកាសមុខតំណែងនោះរួមមាន អគ្គនាយករង, ជំនួយការអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍, ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងបំពាក់ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក១រូប, ឧត្តមសេនីយទោ១៤រូប, ឧត្តមសេនីយ៍ត្រី២២រូប, វរសេនីយ៍ឯក ២៦រូប។

ជាមួយគ្នានេះ លោក ចាន់ អ៊ាន និងនាយឧត្តមសេនីយ៍ សុខ ផល ក៏បានអញ្ជើញកាត់ខ្សែបូដាក់ប្រើប្រាស់អាគារថ្មី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ផងដែរ៕