(ភ្នំពេញ)៖ កម្លាំងចម្រុះនៃខណ្ឌពោធិ៍សែនជ័យ រួមមានដឹកនាំដោយលោក កែវ ភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វិធី អធិការរងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីលោក ស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើរដ្ឋបាលរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តមូលដ្ឋានស្មុគស្មាញរបស់ខណ្ឌ ដោយធ្វើការឆែកឆេរ ផ្ទះសំណាក់ពីរទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
ការចុះធ្វើរដ្ឋបាលនោះអាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ ចរាចរចែកចាយ និង ប្រើប្រាស់គ្រឿងញៀនស្រីប្រុស នៅទីតាំងខាងលើបានចំនួន១១នាក់ក្នុងនោះស្រី៣នាក់ ដោយដកហូតថ្នាំមួយចំនួននិង រួមទាំងដាវសាំម៉ូរ៉ៃ១ដើម និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ ។
លោក ម៉ន វុធី អធិការរងខណ្ឌបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ដោយចុះរដ្ឋបាលចំនួន២ទីតាំងរួមមានទីតាំងទី១៖ ផ្ទះសំណាក់យីហោ គីម ហេងរកឃើញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ រួមមានស្រី៣នាក់ដកហូត ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ដាវសាំម៉ូរ៉ៃ ១ដើម និង ថ្នាំញៀន២កញ្ចប់ ទីតាំងទី២៖ ផ្ទះសំណាក់ យីហោ ភារុន ដោយរកឃើញ និងឃាត់ខ្លួនបន្ថែមជនសង្ស័យ២នាក់ទៀតផងដែរ ។
តាមការបញ្ជាក់ពីលោក ម៉ន វុធី ផ្ទះសំណាក់ចំនួនពីទីតាំងខាងលើគឺជាកន្លែងដែលក្រុមជនសង្ស័យចរាចរលក់គ្រឿងញៀន និងប្រើប្រាស់ដ៏ធំ និងមមាញឹកបំផុតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងទីតាំងខាងលើនេះគឺម្ចាស់
ផ្ទះបានជួលទៅឲ្យក្រុមឈ្មួញ សម្រាប់លក់និងប្រើប្រាស់នៅក្នុងផ្ទះសំណាក់នេះផ្ទាល់តែម្តងដោយឡែក ម្ចាស់ទីតាំងជួលផ្ទះសំណាក់ទាំង២នេះ បានកំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង នគរបាលបាននាំខ្លួនទៅសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕