(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០២៧គ្រឿង រកឃើញល្មើសច្បាប់៤០១គ្រឿង (ម៉ូតូ៨១%) អប់រំ១២១គ្រឿង និងផាកពិន័យ២៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១០៤៦គ្រឿង, អប់រំ១០១គ្រឿង និងផាកពិន័យ២២៤គ្រឿង។
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ០២ ខែកញ្ញា ឆ្នាំ២០១៨ នគរបាលត្រួតពិនិត្យយានយន្តសរុប៤៧២២គ្រឿង រកឃើញយានយន្តល្មើស៨៥៤គ្រឿង អប់រំ២៨១គ្រឿង និងពិន័យ៥៧៣គ្រឿង៕