(រតនគិរី)៖ ប្រជាពលរដ្ឋ ១៥៣គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់កាលពីពេលកន្លងទៅនៅក្នុងស្រុកវើនសៃ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលពិធីចែកអំណោយនេះមានការចូលរួមពីលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
លោក ថង សាវុន បានប្រាប់ប្រជាពលរដ្ឋថា អំណោយដែលយកចែកជូនទាំងអស់នេះ គឺទទួលបានមកពីការបរិច្ចាគធនធានពីសប្បុរសជននានា រួមគ្នាក្នុងស្មារតីចែករំលែកទៅវិញទៅមក។
លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផលដំណាំស្តារឡើងវិញក្រោយគ្រោះទឹកជំនន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ទន្ទឹមនឹងនោះអាជ្ញាធរជំនាញត្រូវចុះសិក្សាលើលទ្ធភាពការងារស្តារឡើងវិញនូវដំណាំគ្រប់ប្រភេទ និងរៀបចំពូជដំណាំគ្រប់ប្រភេទចែកជូនពលរដ្ឋ៕