(ភ្នំពេញ)៖ ក្រុមហ៊ុន MSI សហការជាមួយ Dragon Computer នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ បានប្រារព្ធពិធីអបអរសារទខួបគំរប់១ឆ្នាំ នៃការបើកដំណើរការរបស់ MSI Concept Store ដែលជា Concept Store ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលបានដំណើរការយ៉ាងជោគជ័យ នៅក្នុងការបំរើសេវាកម្ម និងបំពេញតម្រូវការរបស់អតិថិជនកន្លងមក។
នៅក្នុងព្រឹត្តិការណ៍នៃគំរប់ខួប១ឆ្នាំនេះ គេសង្កេតឃើញថា គឺមានការចូលរួមពីសំណាក់អតិថិជន ដែលជាអ្នកគាំទ្រ MSI Laptop យ៉ាងច្រើនកុះករ ហើយក្រុមហ៊ុន MSI ក៏មានការរៀបចំនូវភេជ្ជៈ រួមជាមួយនិងអាហារសំរន់រួមជាមួយនឹងកាប្រកួតហ្គេមផ្សេងៗ ព្រមទាំងឱកាសឈ្នះកាដូរពិសេសពីក្រុមហ៊ុនផងដែរ។
អ្វីដែលពិសេសនោះ គឺអតិថិជន ដែលចូលរួមនៅទៅនោះ ក៍អាចធ្វើតេស៍សាកល្បងជាមួយនិងផលិតផលថ្មីៗ ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ MSI ជាពិសេសសង្វាក់ផលិតផលថ្មី សម្រាប់អតិថិជនទូទៅដូចជា សិស្ស អ្នករកស៊ី អ្នកធ្វើការ អ្នករចនារូបភាព អ្នកសរសេរអត្ថបទជាដើម។
ជាក់ស្តែងដូចជា MSI PS42 Series គឺជា Notebook ជំនាន់ថ្មីបំផុត មានកម្រាស់ស្តើង 57មម និងមានទំនង់ស្រាលបំផុតបើប្រៀបធៀបជាមួយ Brand ផ្សេងៗគឺត្រឹម 1.19kg ប៉ុណ្ណោះ។ កុំព្យូទ័រនេះ គឺមានអេក្រង់ប្រភទេ Thin Bezel Panel ទំហំ 14 អ៊ីង ជាមួយ IPS-Level, CPU Intel 8th Gen, VGA NVIDIA GeForce MX150/UMA, តួធ្វើពីអាលុយមីញ៉ូម មាន Fingerprint និងមានថ្មកាន់បានរហូតដល់ 10 ម៉ោង និងបំពាក់ Cooler Boost 3 ធ្វើអោយម៉ាស៊ីនប្រើយូរមិនក្តៅនោះទេ។
ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន MSI ក៍មានការផ្តល់ជូនពិសេសផងដែរ សម្រាប់លោកអ្នកដែលទិញ MSI Gaming Laptop ចាប់ពីថ្ងៃទី 01 ខែកញ្ញា រហូតដលថ្ងែទី 15 ខែតុលា ឆ្នាំ 2018 នឹងទទួលបាន LOOT BOX ថែមទៀតផង។ MSI គឺជាក្រុមហ៊ុនផលិត Gaming Hardware ដែលនាំមុខគេមកពីកោះតៃវ៉ាន់ និងកំពុងតែមានការពេញនិយមបំផុតពីសំណាក់ អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជា Gamer និងអ្នកក្រាហ្វិច Designer៕