(ភ្នំពេញ)៖ មួយខែពេញក្នុងខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន១៣ ដើម្បីបើករោងចក្រ និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីបន្ថែមទៀតនៅកម្ពុជា ដែលសរុបទុនវិនិយោគរហូតដល់ជាង៧០០លានដុល្លារអាមេរិក បង្កើតការងាររាប់ម៉ឺនកន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ Facebook ផ្លូវការ CDC។
ក្រុមហ៊ុនទាំង១៣ដែលទទួលបានសិទ្ធិវិនិយោគរួមមាន៖
១៖ ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគ ១៨,៧៦៥,២៣៧ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៩កន្លែង។
២៖ ក្រុមហ៊ុន BOONMA HENG CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន៣៩២បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម «ផ្សារទំនើប» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគ ៦៨,២៩៧,៥៣៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៣៦កន្លែង។
៣៖ ក្រុមហ៊ុន RONG WIN GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ J សួនឧស្សាហកម្មវឌ្ឍនៈ១ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៩,៤៥៣,៩៩៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,១២១កន្លែង។
៤៖ ក្រុមហ៊ុន E 1 RENEWABLE ENERGY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតប្រេងម៉ាស៊ូតពីសំណល់ប្លាស្ទិក និងសំណល់ប្រេងម៉ាស៊ីន (ប្រមូលទិញក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣,៦២២,៥០០ដុល្លារ អាមេរិក និងអាចបង្កើតការងារបាន ២,១២១កន្លែង។
៥៖ ក្រុមហ៊ុន G.W GREENWAYS TEXTILE CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងប៉ាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (អតីតខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.២៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៩២៨ន្លែង។
៦៖ ក្រុមហ៊ុន QIHANG NEW (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,៣២៥កន្លែង។
៧៖ ក្រុមហ៊ុន HENG MEILING (CAMBODIA) TEXTILE CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មាន ទុនវិនិយោគប្រមាណ ២.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៦៤៩កន្លែង។
៨៖ ក្រុមហ៊ុន EAR CHHUNG HONG INVESTMENT CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតក្រដាសខ្ចប់ពី អាលុយមីញ៉ូម (ALUMINUM FOILS) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩៣កន្លែង។
៩៖ ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥៣១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១,៦៨៤ន្លែង។
១០៖ ក្រុមហ៊ុន GGU (CAMBODIA) CLOTHING CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៥៩កន្លែង។
១១៖ ក្រុមហ៊ុន TING SHEN INDUSTRIAL CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ និងឧបករណ៍តចរន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥.៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
១២៖ ក្រុមហ៊ុន GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD”:គម្រោងបង្កើតរោងចក្រកែច្នៃកសិផលដំឡូងមី មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៩.៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៧កន្លែង។
១៣៖ ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគ ៣២,០២១,៥៧០ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៧២កន្លែង៕