Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០១ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៣គ្រឿង និងផាកពិន័យ២៩៣គ្រឿង

01-09-2018 19:02

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៩៥គ្រឿង រកឃើញល្មើសច្បាប់៤៥៣គ្រឿង (ម៉ូតូ៧៤%) អប់រំ១៦០គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០១ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៤៨គ្រឿង, អប់រំ១,៥១១គ្រឿង និងផាកពិន័យ២៤០គ្រឿង៕