(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយចំពោះការដកស្រង់សំដីរបស់លោកស្រី ហ៊ុន ស៊ីណាត ដែលបានលើកឡើងថា ខ្លួនត្រូវរងនូវការផាកពិន័យបង់ក្នុងតម្លៃគុណឡើងពីរទៅបីដង ចំពោះការយឺតយ៉ាវក្នុងការប្រកាសបង់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា ការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន និងបណ្តាញសង្គមនោះមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ខ្លួន ត្រង់ចំណុចដែរលោកស្រីថា «នាងខ្ញុំ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីសៀងណាំ ខេត្តសៀមរាប ទោះបីប្លង់ដីមិនព្រមចេញឱ្យនាងខ្ញុំក៏ពិតមែនក៏នាងខ្ញុំ និងប្រជាពលរដ្ឋដទៃទៀតបានបង់ពន្ធដីធ្លីជារៀងរាល់ឆ្នាំ។ ជាមួយនេះនាងខ្ញុំត្រូវរងនូវការផាកពិន័យបង់ក្នុងតម្លៃគុណឡើងពីរទៅបីដង ចំពោះការយឺតយ៉ាវក្នុងការប្រកាសបង់ពន្ធ»

ចំពោះការដកស្រង់សម្ដីបែបនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារបំភ្លឺថា ចំពោះការប្រកាសបង់ពន្ធយឺតយ៉ាវ ដូចបានលើកឡើងខាងលើ ផ្អែកតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចបង់ប្រាក់ពន្ធ រួមទាំងទទួលរងទោសទណ្ឌនូវពន្ធបន្ថែម១០% នៃទឹកប្រាក់ពន្ធបង់យឺត និងបូកបន្ថែមការប្រាក់២% ក្នុងមួយខែនៃចំនួនប្រាក់ពន្ធដែលបង់យឺតសម្រាប់ខែនីមួយៗ។

សេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ៖