(ភ្នំពេញ)៖ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកសម្ពោធដាក់ឱ្យដំណើរការនូវសាខាថ្មី របស់ខ្លួនបន្ថែមទៀត ដើម្បីជាផ្នែកមួយចូលរួមលើកស្ទួយសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាពខ្ពស់ និងតាមលក្ខណៈស្តង់ដារបច្ចេកវិទ្យាទំនើប។
ទន្តទណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានថ្លែងថា ដោយសារតែប្រទេសកម្ពុជាមានការរីកចម្រើន មានស្ថិរភាពនយោបាយ កំណើនពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាធ្វើឱ្យមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សម្រេចចិត្តបើកនូវសាខាថ្មីបន្ថែមទៀត។
នាយកមន្ទីរពេទ្យទន្តសាស្ត្ររំចង់រូបនេះ បានបន្តថា រំចង់ ជាសេវាកម្មពេទ្យធ្មេញទំនើបមានគុណភាពខ្ពស់ មានឈ្មោះល្បីល្បាញ ទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ រំចង់ សាខាបុរីហាយធិច មានចំណតរថយន្តធំទូលាយ និងផ្តល់ភាពងាយស្រួលដល់អស់លោក លោកស្រីដែលមានទីលំនៅក្នុងតំបន់ច្បារអំពៅ ក៏ដូចជាក្នុងបុរី ហាយធិច បុរី ប៉េងហួត និងតំបន់ត្រើយខាងកើតទន្លេបាសាក់ទាំងមូល។ ជាក់ស្តែងថ្ងៃនេះ មន្ទីរពេទ្យ បានបើកសាខាថ្មីនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការលំបាកក្នុងការស្វែងរកអ្នកឯកទេស មាត់ធ្មេញនេះផងដែរ។
ពិសេស អស់រយៈពេល២២ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញ ដែលមានគុណភាព និងបច្ចេសទេសខ្ពស់ ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2015 ប្រកបដោយភាពល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុតនៅកម្ពុជា។
ជាងនេះទៅទៀត គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក លោកស្រី អ្នកនាងកញ្ញា និងអាណាព្យាបាលរបស់កុមារ ដែលជានិច្ចជាកាលតែងតែស្រលាញ់គាំទ្រ និងជ្រើសរើស រំចង់ជាពេទ្យធ្មេញ ប្រចាំគ្រួសារជារៀងរហូត៕