(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា មានផ្សារទំនើប និងអាគារខ្ពស់ៗជាច្រើន ដែលជាសញ្ញានៃការអភិវឌ្ឍរួចមកគេសង្គេតឃើញថា អ្នកវិនិយោគទាំងខ្មែរ និងបរទេសក៏កំពុងរីករាយបើកមុខជំនួញ និងសេវាកម្មនានា ដើម្បីបម្រើជូនដល់អតិថិជនរបស់ពួកគេ ពិសេសគុណភាព ម្ហូបអាហារ និងគុណភាពការហ្វេ។ ជាក់ស្តែងហាង Platoza Cafe & Bistro បានបើកសម្ពោធ ជាផ្លូវការហើយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ដែលមានទីតាំងអាសយដ្ឋានផ្ទះលេខ៥៣០ ផ្លូវលេខ១០៧ កែងផ្លូវលេខ២១ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
គណៈគ្រប់គ្រងហាង Platoza Cafe & Bistro បានលើកឡើងថា ការបើកហាងនេះ ដោយសារតម្រូវការទីផ្សារនៅកម្ពុជា កំពុងពេញនិយមពីសំណាក់ ស្រទាប់មនុស្សគ្រប់វ័យ។ ដូច្នេះ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារក្នុងពេលបច្ចុប្បន្នហាង Platoza Cafe & Bistro បានបន្តប្តេជ្ញាចិត្តពង្រឹងគុណភាព លើមុខម្ហូបរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់អតិថិជនជាលក្ខណៈ Franchise ផងដែរ។
សម្រាប់ Platoza Cafe & Bistro គឺជាគំនិតផ្តួចផ្តើមឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះម៉ាកយីហោថ្មីដ៏ទំនើបនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាខាងក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងសម័យទំនើបនេះ។
ជាមួយគ្នានេះសម្រាប់ Platoza Cafe & Bistro មានបម្រើម្ហូបអាហារជាច្រើនប្រភេទ ទាំងអាហារពេលព្រឹក រហូតដល់ពេលយប់រួមជាមួយប្រភេទ ស្រាបៀ ស្រាក្រឡុក ដ៏ឈ្ងុយឆ្ងាញ់ពិសារ រិតតែពិសេសជាងនេះទៅទៀត មានការប្រគុំតន្ត្រី Sky Bar ជាលក្ខណៈគ្រួសារ ដើម្បីកំដរអារម្មណ៍ដល់ភ្ញៀវ តាមចំណង់ចំណូលចិត្តផងដែរ។
ទទឹមនឹងនេះសម្រាប់ Platoza Cafe & Bistro សាខាទី០៣ ក្រុងតាខ្មៅ គឺផ្តោតសំខាន់ទៅលើគុណភាពចំណីអាហារ ជាមួយតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារ និងតម្រូវការជូនមនុស្សគ្រប់វ័យ មិនតែប៉ុណ្ណោះ Platoza Cafe & Bistro បានរៀបចំការប្រមូលសិនប្រចាំខែជាមួយមុខម្ហូប និងភេសជ្ជៈថ្មីៗ ដើម្បីបំពេញគ្រប់កម្មវិធីរបស់អតិថិជន និងនាំមកនូវបទពិសោធថ្មីៗ ផងដែរ។ Platoza Cafe & Bistro មានបម្រើអាហារពេលព្រឹកមានតម្លៃសមរម្យ រួមជាមួយ Happy Hour ទៅលើស្រាបៀ និងស្រាក្រឡុកផងដែរ សម្រាប់តន្ត្រីចាប់ផ្តើមប្រគុំពីម៉ោង៧ ដល់ម៉ោង១០យប់ មិនតែប៉ុណ្ណោះមានបន្ទប់ IVP សម្រាប់កម្មវិធីពិសេសៗ ផងដែរ។
យ៉ាងណាក៏ដោយ Platoza Cafe & Bistro មានជំហរថា នឹងពង្រីកសាខាឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារកាហ្វេ កំពុងរីកដុះដាលដូចផ្សិតក៏ដោយ៕