(ភ្នំពេញ)៖ ការអភិវឌ្ឍសំណង់លំនៅឋានឥតឈប់ឈរ សឹងគ្រប់តំបន់ក្នុងទីក្រុងភ្នំពេញ ស្របពេលជាមួយតំរូវការលំនៅឋាន កំពុងមានការកើនឡើង។ ក្នុងនោះខណ្ឌមានជ័យ ដែលរួមមានសង្កាត់ស្ទឹងមានជ័យ បឹងទំពុន ចាក់អង្រែលើ និងចាក់អង្រែក្រោម បានបង្ហាញនូវការអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ។
ងាកមកវិសាលភាពតំបន់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យនេះវិញ កំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង ទាំងផ្នែកសំណង់លំនៅដ្ឋាន និង វិស័យពាណិជ្ជកម្ម ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំខ្វាត់ខ្វែង ខណៈដែលមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ៦០ ម៉ែត្រ) ដែលទើបតែស្ថាបនារួច នឹងក្លាយទៅជាមហាវិថីពាណិជ្ជកម្ម ដោយរត់កាត់តាមតំបន់ ដែលកំពុងមានការអភិវឌ្ឍ យ៉ាងគគ្រឹកគគ្រេងនេះ។
គម្រោងសំណង់លំនៅឋាន បានលេចចេញឡើងយ៉ាងឆាប់រហ័ស នឹងបង្កើតបានជាទីក្រុងរណប នាពេលអនាគតដ៏ខ្លីខាងមុននេះ។ គម្រោងអភិវឌ្ឍចម្រុះរបស់បុរី ប៉េង ហួត ដឹស្តា ដាយមិន ក៏បានបង្ហាញវត្តមាន និងរួមចំណែកក្នុងគម្រោងអភិវឌ្ឍដ៏ធំសម្បើមនេះផងដែរ។ ក្នុងគម្រោងនេះទាំងមូល មានវិសាលភាពលើផ្ទៃដីប្រមាណជា ៤០ ហិចតា នៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) តែម្តង ជាគម្រោងមួយ ដែលបែងចែកជាតំបន់ សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។
សម្រាប់តំបន់ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយ ក្នុងតំបន់ចាក់អង្រែក្រោម ដែលរួមមានទាំងផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូនលោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។
ហ្សបហោស៍ក្លាស៊ិក បានរចនាឡើងយ៉ាងល្អឥតខ្ចោះ ឈរលើគុណភាព និងសោភណ្ឌភាព ដែលមានការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក ដែលមានទីតាំងទល់មុខផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ផ្ទាល់តែម្តង ។
ហ្សបហោស៍ ក្លាស៊ិក ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់ផ្តើមបើកលក់ពីថ្ងៃនេះតទៅហើយ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥៥,០០០ដុល្លារ ដែលមានសុពលភាពត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៨នេះ តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។
ចាប់ផ្តើមបើកលក់ភ្លាម! ចំណេញភ្លាម! រហូតដល់ ៥៥,០០០ដុល្លារ ពីហ្សបហោស៍ក្លាស៊ិក ក្នុងគម្រោងដឹស្តា ដាយមិន (ផ្លូវ៦០ ម៉ែត្រ)ហ្សបហោស៍ ក្លាស៊ិក ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៨ នេះ តែប៉ុណ្ណោះ! ប្រញាប់ឡើងកុំអោយឱកាសនេះកន្លងផុតអោយសោះ!
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 016/098/017 59 67 89
Boreypenghuothgroup ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ!