(ភ្នំពេញ)៖ ក្រុមហ៊ុន EPSON សហការជាមួយក្រុមហ៊ុន អេ ដាប់ប៊ែលយូ អេស ខេមបូឌា (AWS Cambodia) បានចូលរួមពិពណ៍រដាក់បង្ហាញផលិតផល ក្នុងកម្មវិធី «អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា» (SME & Start-Up Expo) នៅថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសាលមហោស្របកោះពេជ្រ។
កិច្ចសហការវាង ក្រុមហ៊ុន EPSON និងក្រុមហ៊ុន AWS Cambodia ក្នុងការចូលរួមកម្មវិធីដាក់បង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជានេះ មានគោលបំណងដើម្បីចូលរួមលើកកំពស់វិស័យ ពាណិជ្ជកម្ម អាជីវកម្ម និងសហគ្រិនភាពនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនទ្បើង។ វិស័យសំខាន់ៗ ខាងលើមានដូចជាបច្ចេកវិទ្យា ស្ថាបត្យកម្ម ទេសចរណ៍ សិប្បកម្ម ចំណីអាហារ សម្លៀកបំពាក់ ដឹកជញ្ជូន ធនាគារ កសិកម្ម ផ្សព្វផ្សាយ និងអាជីវកម្មលក់កម្មសិទ្ធ ដែលសុទ្ធសឹងតែជាផលិតផល និងសេវាកម្មថ្មីៗបង្កើតឡើងដោយសហគ្រិនវយ័ក្មេងនៅកម្ពុជា។
ដើម្បីបម្រើ និងសម្រួលខាងផ្នែកការងាររដ្ឋបាល ដល់វិសយ័អាជីវកម្មខាងលើនេះ ក្រុមហ៊ុន បានចូលរូមដាក់បង្ហាញនូវម៉ាស៊ីនព្រីន (Printer) ម៉ាស៊ីនបញ្ចាំងរូបភាព (Projector) ម៉ាស៊ីនស្កែន (Scanner) និងម៉ាស៊ីនព្រីនវិកយបត្រ័ (Receipt Printer) ជាច្រើនប្រភេទ ដែលជាម៉ូឌែលថ្មីៗ មានគុណភាពខ្ពស់ និងតំលៃសមរម្យ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនក៏បានផ្តល់ជូននៅកម្មវិធី ប្រូមូសិនពិសេស (Back to School) ក្នុងការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធប់ ដោយគ្រាន់តែជីវផលិតផល EPSON ណាមួយនៅក្នុងតារាងផលិតផល និងការលេងល្បែងកំសាន្តជាច្រើនទៀត។
សូមជម្រាបថា ក្រុមហ៊ុន AWS Cambodia គឺជាក្រុមហ៊ុនតំណាងចែកចាយ ផលិតផលពត័មានបច្ចេកវិទ្យា និងប្រពន្ធ័គ្រប់គ្រងអគារ ល្បីៗនៅលើពិភពលោក ក្នុងប្រទេសកម្ពុជា ដូចជា COMMSCOPE (TE, AMP, Kron), Cisco SME, EPSON, Alantek, D-Link, Socomec UPS, , Honeywell (Fire& Security), Brady, Zycoo, Bullgurad, Printronix, SENOR និង ផលិតផលជាច្រើនទៀត។ បច្ចុប្បន្នក្រុមហ៊ុនមានសាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទេសសិង្ហបុរី មាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ ពត៌មានបន្ថែមពីក្រុមហ៊ុន សូមចូលទៅកាន់ www.awspl.com
ដោយឡែក ក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់។
តាមរយៈខ្សែសង្វាក់ផលិតកម្ម ចាប់ពីម៉ាស៊ីនព្រីន inkjet និងប្រព័ន្ធបោះពុម្ពឌីជីថលទៅជាម៉ាស៊ីនបញ្ចាំង 3LCD វ៉ែនតាឆ្លាតវៃ ប្រព័ន្ធសេនស័រ និងមនុស្សយន្ត បម្រើក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុនបានផ្តោតលើការពន្លឿនការបង្កើតថ្មី និងពង្រឹងការរំពឹងទុករបស់អតិថិជនលើផលិតផល inkjet, visual communications, ឧបករណ៍ wearable និងមនុស្សយន្ត។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន សម្ព័ន្ធក្រុមហ៊ុន Epson Group មានបុគ្គលិកជាង ៨០.០០០ នាក់ នៅក្រុមហ៊ុនចំនួន ៨៦ ទូទាំងពិភពលោក និងមានមោទនភាពចំពោះការរួមចំណែកដល់សហគមន៍តាមរយៈការធ្វើប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន សូមទំនាក់ទំនង http://global.epson.com/៕