(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវិញ្ញាសារប្រលង អាហារូបករណ៍ទៅសិក្សា នៅប្រទេសចិន នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាវិទ្យាល័យព្រះអង្គឌួង ក្នុងខេត្តព្រៃវែង។
លោក អាំង សេរី ពិស្ឋិ ប្រធានក្រុមកាងារគ្របគ្រងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ សម្រាប់ខេត្តព្រៃវែង បានបើកសម័យប្រលងជាលើកទី២ហើយ ដែលខេត្តបានរៀបចំឡើង មាននិសិ្សតិចំនួន២០នាក់ ក្នុងនោះ១០នាក់ ផ្នែកវិស្វករសំណង់ស៊ីវិល និង១០នាក់ ផ្នែកពាណិជ្ជកម្មអន្តរជាតិ ដើម្បីទៅសិក្សានៅសកលវិទ្យាល័យហឺហ្វៃ នៃខេត្តអាន ហួច សារធារណៈរដ្ឋប្រជាមានិកចិន។
លោកបានបញ្ជាក់ថា «ការប្រលងនេះមានមុខវិជ្ជាចំនួន៤រួមាន៖ គណិតវិទ្យា រូបវិទ្យា ភាសារអង់គ្លេស និងចំណេះដឹងទូទៅ។ ឆ្នាំនេះត្រូវបានធ្វើតឹងជាងឆ្នាំមុន ព្រោះដើម្បីឲ្យមានគុណភាពលើវិញ្ញាសារប្រលងទាំង២នេះ»។
លោកបានបន្តថា ការធ្វើតេះមានលើក លើកទី១ គឺការសសេរ និងលើកទី២ គឺការធ្វើតេះផ្ទាល់មាត់ ហើយឆ្នាំនេះខេត្តព្រៃវែង ត្រូវការជ្រើសរើសដោយ មានការប្រុងប្រយ័ត្នបំផុត ព្រោះចង់ឲ្យមានគុណភាពគ្រប់គ្រាន់ ដើម្បីឲ្យភាគីចិនទទួលយកពួកគាត់ទៅសិក្សាលើជំនាញខាងលើនៅប្រទេសចិន។ មូលហេតុដែលជ្រើសរើជំនាញពាណិជ្ជកម្ម និង វិស្វករសំណង់នេះ ដើម្បីឲ្យដើរទាន់សកលភាវុពាណិជ្ជកម្មនៅកម្ពុជា កំពុងតែត្រូវការ ដូចច្នេះទើបលោក ស សុខា សម្រេចជ្រើរើសយក មុខជំនាញទាំង២នេះ ធ្វើជាវិញ្ញាសារដើម្បីអភិវឌ្ឍប្រទេសជាតិ ហើយណាមួយវិស័យទាំង២នេះ ក៏កំពុងរីកដុះដាល់ខ្លាំងផងដែរ។
សូមបញ្ជាក់ថា មណ្ឌលប្រលងមាន៣ទីតាំង ទី១ ខេត្តព្រៃវែងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ មានសិស្សដាក់ពាក្យប្រលងចំនួន២៤៥នាក់, ទីតាំងទី២ បាត់ដំបង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានសិស្សដាក់ពាក្យប្រលង ១៤១នាក់ និងទី៣ ខេត្តបន្ទាយមានជយ័ ថ្ងៃទី៤ ខែ កញ្ញាឆ្នាំ២០១៨ មានសិស្សដាក់ពាក្យប្រលង១៣៣នាក់ ក្នុងនោះអាហារូបករណ៍សម្រាប់សិស្សប្រលង ឆ្នាំនេះសរុបទាំង៣ខេត្តមាន៦០នាក់ បេក្ខជនដែលបានដាក់ពាក្យប្រលងសម្រាប់ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី១នេះ មាន២៤៥នាក់ បើធៀបទៅនឹងឆ្នាំមុនមានកើនឡើងទៅដល់៦០០% ដែលឆ្នាំមុនមានបេក្ខជនតែ៥០នាក់ប៉ុណ្នោះ។
លោកបន្តថា «ក្រោមការដឹកនាំ និងការអភិវឌ្ឍធនធានមនុស្សក៏ដូចជា ការចូលរួមចំណែកអនុវត្ត យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៦នែរដ្ឋសភា សំដៅ លើកកម្ពស់ចំណេះដឹងនិងជំនាញ ដល់យុវជនឲ្យមានសម្ថភាពគ្រប់គ្រាន់ សម្រាប់លើកស្ទួយជីវភាពក្នុងការចូលរួមស្ដារសង្គមជាតិ ដើម្បីដើរឲ្យទាន់ សកលភាវុពាណិជ្ជកម្មទាំងថ្នាក់តំបន់ និងពិភពលោក»។
ជាការពិតណាស់អាហារូបករណ៍ ដែលបានបង្កើតឡើងនេះ គឺតាំងពីអាណាត្តិទី៥មកម្ល៉េះ គឺនៅឆ្នាំ២០១៣ ហើយនិសិ្សតអាហារូបករណ៍ ថា្នក់ជាតិខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ បានជ្រើសរើសជំនាញមានដូចជា៖ ភាសារអង់គ្លេស គណនេយ្យ គ្របគ្រង ទីផ្សារ ព័ត៌មានវិទ្យា ធនាគារ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង់អន្តរជាតិ និងវិស្វករជាដើម។
ក្នុងនោះ ក្រុមកងារបានសម្របសម្រួល និងបញ្ជូននិសិ្សតតាមបណ្ដាសាលារៀន សកលវិទ្យាល័យគ្រឹះស្ថានអប់រំប្រមាណសរុបចំនួន១៤ទីតាំង នៅឆ្នាំ២០១៧ និងគ្រោងបញ្ជូននិសិ្សតទៅតាមវិទ្យាស្ថាន សកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូជាង១៨ទីតាំង តាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ នាពេលខាងមុខ ដែលសរុបចំនួន១១៦៥កន្លែង។
លោក អាង សេរីពិសិដ្ឋ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ស សុខា បានផ្តល់អាហារូបករណ៍ដល់និសិ្សតមកពីបណ្ដាខេត្ត ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ទៅសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ផឆ្នាំ នៅសកលវិទ្យាល័យ ហឺហ្វយ នៃខេត្ត អានហួយ សាធារណៈរដ្ឋប្រជាមនិកចិន ចំនួន៥៣នាក់ ស្រី៨នាក់៕