(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំដាក់នាយនគរបាលជាន់ខ្ពស់ចំនួន១០រូបឲ្យចូលនិវត្តន៍។ នេះបើយោងតាមលិខិតទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា នាយនគរបាលជាន់ខ្ពស់ទាំង១០រូបរួមមាន៖ នាយឧត្តមសេនីយ៍ ម៉ៅ​ ប៊ុនណារិន, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា, នាយឧត្តមសេនីយ៍ ថោង សំអាត, នាយឧត្តមសេនីយ៍ ផាង ពៅ, នាយឧត្តមសេនីយ៍ មួន សារ៉ន, នាយឧត្តមសេនីយ៍ សួស អង្គារ៍, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, នាយឧត្តមសេនីយ៍ ឯម សំណាង និងនាយឧត្តមសេនីយ៍ លី គឹមឡុង។

សូមអានខ្លឹមសារលម្អិតនៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖