(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដល់សិក្ខាកាមចំនួន១៥០នាក់ ដែលជាមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្ដីប្រព័ត៌មានរបស់ គ.ជ.ប។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលនេះ គឺចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប មានបំណងចង់ផ្ដល់ជូនបន្ថែម នូវការយល់ដឹងឱ្យកាន់តែច្បាស់លាស់ អំពីនីតិវិធីនៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពិសេសគឺការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យួទ័រ សំដៅធានាឱ្យមានគុណភាព និងប្រសិទ្ធភាពការងារ និងការចូលរួមសហការអនុវត្តតាមតួនាទី ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិនការងារដែលបានកំណត់។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ហើយក្នុងនោះ លោក ទេព នីថា ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់សិក្ខាកាមផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ របស់ គ.ជ.ប៖