(ចិន)៖ កិច្ចប្រជុំកំពូល អំពីបណ្តាញខ្សែកាបអុបទិច ក្រោមបាតសមុទ្រ Submarine Networks តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅអនាគត នៃការបង្កើតថ្មី របស់បណ្តាញខ្សែកាប អុបទិចក្រោមបាតសមុទ្រ (Submarine Networks)» ត្រូវបានប្រារព្ធឡើងនៅទីក្រុង Shenzhen នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ វេទិកានេះ បានទាក់ទាញអ្នកចូលរួមជាង៣០០នាក់ មកពីស្ថាប័នរដ្ឋាភិបាល
គ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាអ្នកប្រឹក្សាយោបល់ ប្រតិបត្តិករទូរគមនាគមន៍សំខាន់ៗ នៅអាស៊ីប៉ាស៊ីហ្វិកអាហ្វ្រិក និងចិន និងក្រុមហ៊ុន Internet ចិនដ៏ល្បីឈ្មោះគឺក្រុមហ៊ុន Alibaba និង Tencent។
លោក Mao Shengjiang នាយកប្រតិបត្តិក្រុមហ៊ុន Huawei Marine បានថ្លែងថា «ឧស្សាហកម្មខ្សែកាប ក្រោមបាតសមុទ្រស្ថិតនៅក្នុងយុគសម័យមាស នៃការអភិវឌ្ឍន៍របស់ខ្លួន។ ក្នុងការប្រឈមមុខ នឹងការផ្លាស់ប្តូរ និងនិន្នាការថ្មី យើងត្រូវធ្វើការជាមួយភាគីដៃគូទាំងអស់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងរួមគ្នាផ្សព្វផ្សាយការអភិវឌ្ឍន៍ នៃឧស្សាហកម្មខ្សែកាបក្រោមបាតសមុទ្រនេះ»។
ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei Marine បានផ្តោតលើការស្រាវជ្រាវ និងការច្នៃប្រឌិត ហើយយើងបានជោគជ័យលើគម្រោងចំនួន៩០ ដោយគ្របដណ្តប់ លើបណ្តាប្រទេសជាង៧៥ ដែលមានប្រវែង សរុបជាង ៥០,០០០គីឡូម៉ែត្រ។ ក្រុមហ៊ុន Huawei Marine តែងតែបន្តស្វែងយល់ពីតំរូវការរបស់អតិថិជន និងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងបេសកកម្មរបស់ខ្លួន ដើម្បីតភ្ជាប់ពិភពលោក ដែលអាចហៅបានថា ក្នុងពេល តែមួយ មហាសមុទ្រមួយ។ នាពេលអនាគត យើងនឹងបន្តធ្វើការយ៉ាងសកម្ម ជាមួយដៃគូដើម្បីបំពេញនូវតម្រូវការ និងបញ្ហាប្រឈមរបស់ឧស្សាហកម្មនេះ។
លោក Huang Ye Jing នាយកផ្នែកអភិវឌ្ឍន៍ទំនាក់ទំនងព័ត៌មាន នៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃប្រទេសចិន បាននិយាយថា «ប្រទេសចិនយកចិត្តទុកដាក់ លើកទឹកចិត្តនិងគាំទ្រយ៉ាងខ្លាំង ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញតភ្ជាប់លក្ខណៈអន្ដរជាតិ ដូចជាខ្សែកាបអុបទិចក្រោមសមុទ្រ។ យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយនាយកដ្ឋាន និងសហគ្រាសក្នុងវិស័យនេះ ក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការតភ្ជាប់បណ្តាញអុបទិចក្រោមសមុទ្រនេះ»។
នេះជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយក្រុមហ៊ុន Huawei និង Huawei Marine ដើម្បីផ្តល់ជាវេទិកា សម្រាប់ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៅក្នុងឧស្សាហកម្មខ្សែកាប ក្រោមបាត សមុទ្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក បានស្វែងយល់ពីឱកាស និងបញ្ហាប្រឈមរបស់ឧស្សាហកម្ម។ ប្រធានបទនៅឆ្នាំនេះ ក៏បានបង្ហាញអំពីដំណើឆ្ពោះទៅរកការផ្លាស់ប្តូរ ខណៈដែលការរីកចម្រើន យ៉ាងឆាប់រហ័សនៃមជ្ឈមណ្ឌលទិន្នន័យ ការប្រើប្រាស់Cloud បច្ចេកវិទ្យា5G និង IoT សម្រេចបាននូវពិភពឌីជីថលយ៉ាងពេញលេញ។
ហេដ្ឋារចនាសម្ព័ន្ធ នៃបណ្តាញខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រនេះ បានដើរតួយ៉ាងសំខាន់ក្នុងការទម្លាយព្រំដែននៃផែនដី ដែលធ្វើឲ្យមានលំហូរនៃព័ត៌មាន និងទំនាក់ទំនងពិភពលោក ដែលជះឥទ្ធិពល ទៅលើការ អភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងក្នុងប្រទេស។ នៅតំបន់អាស៊ីប៉ាស៊ីភិច ចិនហុងកុង ជប៉ុន និងសិង្ហបុរី គឺជាមជ្ឈមណ្ឌលមេ ក្នុងតំបន់ដោយសារតែប្រទេសទាំងអស់ មានហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបអុបទិច ក្រោមបាតសមុទ្រតភ្ជាប់ទៅច្រើន ប្រទេសផ្សេងៗទៀត នៅក្នុងពិភពលោក។
កម្ពុជា ក៏បានតភ្ជាប់បណ្តាញខ្សែកាបអុបទិចក្រោមបាតសមុទ្រនេះ ចំនួនពីរ ហើយយោងតាមរបាយការណ៍នៃ TeleGeography បច្ចុប្បន្នតំរូវការ របស់កម្ពុជាក្នុងការទំនាក់ទំនងទៅកាន់ប្រព័ន្ធ Internet អន្តរជាតិគឺ 449 Gbps ហើយវានិងកើនឡើងយ៉ាងលឿននាពេលអនាគត ដែលតំរូវឲ្យកម្ពុជាត្រូវពង្រឹកបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាបអុបទិចក្រោម ហេដ្ឋារចនាសម្ព័ន្ធ នៃបណ្តាញខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការទម្លាយព្រំដែននៃផែនដី ដែលធ្វើឲ្យមានលំហូរនៃព័ត៌មាន និងទំនាក់ទំនងពិភពលោក ដែលជះឥទ្ធិពលទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងក្នុងប្រទេស៕