(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសប្រឡងជ្រើសរើសបេក្ខជនជាសិស្ស និស្សិត មន្រ្តីរាជការ ឲ្យចូលបម្រើការងារក្នុងក្រសួងសម្រាប់ឆ្នាំ២០១៨ ចំនួន ៥០កន្លែង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យ ដែលអង្គភាព
Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យសុំចុះឈ្មោះប្រលងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងតាមមន្ទីរសាធារណការរាជធានី-ខេត្ត​ ចាប់ពីថ្ងៃ៣០ ខែសីហា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១១ ៩៥ ៨៣ ១១/០១២ ៨៩ ៣០ ៥៧ ឬនៅមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងស្រុង៖