Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច ជាតិ-អន្ដរជាតិ ចែករំលែកបទពិសោធន៍គ្នា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទាំងនេះនៅកម្ពុជា

30-08-2018 15:19

(ភ្នំពេញ)៖ ក្រុមហ៊ុន Savills Hotel APAC ដែលជាអ្នកផ្ដល់សេវាកម្មអចលនទ្រព្យ ឈានមុនគេនៅលើពិភពលោក បានរៀបចំពិធីជួបជុំគ្នា ជាមួយក្រុមអ្នកជំនាញ ក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យជាតិ និងអន្ដរជាតិ ដែលធ្វើឡើងនាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ។

ក្នុងកម្មវិធីនោះ ក៏មានការចូលរួមពីវាគ្មិន ៣រូបផងដែរ លោក Mauro Gasparotti នាយកគ្រប់គ្រង នៃក្រុមហ៊ុន Savills Hotels ដែលនឹងមកពិភាក្សាអំពីកាលានុវត្ដន៍ភាព នៃវិស័យបដិសណ្ឋារកិច្ច និងរបៀបនៃក្ដារយកឱកាសទាំងនេះ, លោក Christain Pucher មកពីក្រុមហ៊ុន Hilton Worldwide ដែលនឹងមកចែករំលែកពីទស្សនវិស័យ ជូនដល់អ្នកអភិវឌ្ឍន៍ ពីរបៀបនៃការប្រកួតប្រជែងក្នុងទីផ្សារ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស តួយ៉ាងដូចនៅកម្ពុជា, និងលោក Kevin Beauviais មកពីក្រុមហ៊ុន Invision Hospitality ដែលនឹងធ្វើបទបង្ហាញពីការរចនាប្លង់សណ្ឋាគារ ដែលប្រកបដោយសក្ដានុពល និងគំរូនៃសេវាកម្មមានកំណត់ ។

លោក Mauro Gasparotti បានថ្លែងថា «ពួកយើងបានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ដូចនេះយើងនឹងបន្ដជំរុញ និងចែករំលែកបន្ថែមទៀត នៃគន្លៈក្នុងការអភិវឌ្ឍន៍វិស័យទាំងនេះ ឲ្យកាន់តែប្រសើរ និងច្នៃប្រឌិតខ្ពស់ នៅថ្ងៃអនាគត ។

ជាមួយគ្នានោះ វាគ្មិន ទាំងបីរូប ក៏បានណែនាំផងដែរថា អ្នកអភិវឌ្ឍន៍ត្រូវមានការប្រុងប្រយ័ត្ន ក្នុងដំណាក់កាលរៀបចំផែនការដំបូងនៃការអភិវឌ្ឍ ហើយត្រូវយកចិត្ដទុកដាក់លើការប្រកួតប្រជែង សម្រាប់ការលក់ជាឯកតា ការប្រែប្រួលនៃដំណើរការបដិសណា្ឋរកិច្ច និងនិន្នាការផ្សេងៗ នាពេលអនាគតផងដែរ ពិសេសអ្នកអភិវឌ្ឍចាំបាច់ ត្រូវមានផែនការយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការគ្រប់គ្រង នាពេលអនាគត ដើម្បីធានាថា​ដំណើរការហិរញ្ញវត្ថុ មានភាពល្អប្រសើរនៅពេលប្រតិបត្ដិការចាប់ផ្ដើម ។

សូមជម្រាបថា ក្រុមហ៊ុន Sivills Hotel Apac ជាអ្នកផ្ដល់សេវាកម្មអចលនទ្រព្យ ឈានមុនគេលើពិភពលោក ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុន ក្រុងឡុងដ៍ ។ក្រុមហ៊ុននេះ បង្កើតឡើង នៅឆ្នាំ១៨៥៥ ហើយមកទល់នឹងបច្ចុប្បន្ននេះ មានការិយាល័យ ជាង៧០០កន្លែង និងសហការី នៅទូទាំងទ្វីបអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងមជ្ឈឹមបូព៌ា ៕