(ភ្នំពេញ)៖ លោក ណុប ចាន់ណារិន្ទ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់ផ្សារថ្មី១ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តចុះថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានទៅបោះឆ្នោតជូន CPP ទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦នេះ។
លោក ណុប ចាន់ណារិន្ទ ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូន នៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះលោក ណុប ចាន់ណារិន្ទ ក៏បានណែនាំដល់មន្ត្រីសង្កាត់ទាំងអស់ត្រូវបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អឲ
ប្រសើរទ្វេរដង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះដែរលោកស្រី សុី តូន សង្កាត់ផ្សារថ្មី១ បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃទី២នៃការចុះថ្លែងអំណរគុណ ដល់បងប្អូនពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺបន្តចុះរហូតដល់ចប់ជាស្ថាពរតែម្តង។ ពីព្រោះបងប្អូន ប្រជាពលរដ្ឋទាំង១១ភូមិ នៅក្នុងសង្កាតផ្សារថ្មី១ ដែលលោកបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងទទួលយកនៅសំណើ និងសំណូមពរដើម្បីដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទាងមូល។
លោកស្រីបានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជំនៈដ៏ត្រចះត្រចង់ក្នុងការគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ជាបន្តទៅទៀត ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរីកចម្រើនឡើងនៅក្នុងប្រទេសកម្ពុជាទាំងមូល ដោយសារតែបងប្អូន ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់ៗគ្នាផងដែរ។
លោកស្រីចៅសង្កាត់ ក៏បានប្តេជ្ញាចិត្តចំពោះប្រជាពលរដ្ឋទាំងអស់នឹងដោះស្រាយរាល់ការសន្យានានា ជាមួយពលរដ្ឋដែលនៅសេសសល់ មុនពេលបោះឆ្នោត ឱ្យបានចប់សព្វគ្រប់ដើម្បីជាការឆ្លើយតប នូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា៕