(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥៨៩គ្រឿង រកឃើញល្មើសច្បាប់៥២២គ្រឿង (ម៉ូតូ៧៥%) អប់រំ២០១គ្រឿង និងផាកពិន័យ៣២១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,១៧២គ្រឿង, អប់រំ២៨គ្រឿង និងផាកពិន័យ២៥៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៦,១០៤គ្រឿង រកឃើញយានយន្តល្មើស៥,៧២២(ម៉ូតូ៦៨%) ក្នុងនោះអប់រំ២,២១៨គ្រឿង និងផាកពិន័យ៣,៥០៤គ្រឿង៕