(ភ្នំពេញ)៖ ក្រុមហ៊ុន Comasia Limited បានរៀបចំពិធីតាំងពិព័រណ៍ទំនិញ ធំជាងគេបង្អស់ ដែលតែងប្រព្រឹត្តទៅ ក្នុងអំឡុងពីរសប្តាហ៍ចុងក្រោយ រៀងរាល់ខែតុលា នៅទីក្រុងហុងកុង គឺជាទីផ្សារសំខាន់បំផុតមួយ នៅក្នុងតំបន់សម្រាប់ការជាវនូវវត្ថុអនុស្សាវរីយ៍ កាដូពិសេសៗ គ្រឿងបរិក្ខារផ្ទះ ប្រដាប់ប្រដាផ្ទះបាយរបៀបរបបរស់នៅ សម្ភារៈក្មេងលេង ហ្គេមកំសាន្ត និង សម្ភារៈការិយាល័យ ដោយក្នុងនោះសម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនមួយឈ្មោះថា ហេង អេស៊ា របស់ប្រទេសកម្ពុជា ក៏បានបង្ហាញវត្តមាន នៅក្នុងពិព័រណ៍លំដាប់អន្តរជាតិនេះដែរ ខណៈមានចំនួនជាង១៣០ប្រទេសឯណោះចូលរួម។
កម្មវិធីឆ្នាំ ២០១៧ បានប្រមូលផ្តុំអ្នកទិញជិត ៥០,០០០ នាក់មកពីជាង ១៣០ ប្រទេស និងតំបន់។ ជាមួយ ស្តង់ពិព័រណ៍ចំនួន ៥,៣១៥ ដែលរួមមានសហគ្រិនជាង ៤,០៨៥ មកពីជាង ៣០ ប្រទេស និងតំបន់បានបង្ហាញ ខ្លួនក្នុងអំឡុងកម្មវិធីទាំងប្រាំពីរថ្ងៃ។ កម្មវិធីឆ្នាំ ២០១៨ ក្នុងពេលឆាប់ៗនេះ នឹងប្រព្រឹត្តទៅជាពីរដំណាក់ គឺនៅចន្លោះថ្ងៃទី ២០-២៣ និង ២៧-២៩ ខែតុលាឆ្នាំ ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុង លំដាប់ពិភពលោក ជាមួយនឹងការបែងចែកប្រភេទ ផលិតផលកាន់តែប្រសើរជាងមុនទៅទៀត ទៅជា ការតាំងពិព័រណ៍ផលិតផល ដែលមានប្រធានបទខុសៗគ្នា ចំនួនប្រាំពីរកម្មវិធី។
លោក Ajinveat Vhongthong ជាអ្នកគ្រប់គ្រងគម្រោងការងារជាន់ខ្ពស់ នៃក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) ពិធីតាំងពិព័រណ៍ខែតុលា នៅទីក្រុងហុងកុងរបស់ Comasia ត្រូវបានរំពឹងទុក ជាគោលដៅស្វែងរកប្រភពទំនិញ ដ៏ល្អបំផុតសម្រាប់អ្នកជំនួញ និងអ្នកទិញពីប្រទេសកម្ពុជា ដោយវានឹងដាក់បង្ហាញនូវផលិតផលនៅអាស៊ី ដែលមានគុណភាពខ្ពស់ និងរចនាបថសម្បូរបែបជាច្រើនប្រភេទ រួមមានគ្រឿងបរិក្ខារផ្ទះ សម្ភារៈក្មេងលេង កាដូអនុស្សាវរីយ៍ គ្រឿងតុបតែងខ្លួន និងសម្ភារៈផ្គត់ផ្គង់តម្រូវការរស់ នៅផ្សេងៗ។
លោកបន្តថា កម្មវិធីបួនដំបូងនឹងប្រព្រឹត្ត ទៅនៅទីតាំងរួមគ្នានៅថ្ងៃទី ២០ ដល់ ២៣ ខែតុលាឆ្នាំ ២០១៨ ហើយនឹង ឆ្លុះបញ្ចាំងនូវផ្នែក ផលិតផលចំនួនបួន ដែលមានឈ្មោះថា Asian Gifts & Premiums Show, Asian Housewares & Kitchen Show, Asian Toys & Games Show និង Asian Festive, Christmas & Seasonal Show។ បួនថ្ងៃបន្ទាប់ក្នុងចន្លោះថ្ងៃទី ២៧-២៩ ខែតុលាឆ្នាំ ២០១៨ ប្រភេទទំនិញចំនួនបីទៀតនឹងដាក់តាំង បង្ហាញក្នុងផ្នែក Asian Gifts & Travel Goods Show, Asian Stationery Show និង Asian Sanitary & Bathroom Accessories Show។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ច លូតលាស់លឿនបំផុតលំដាប់ទីប្រាំមួយ ក្នុងពិភពលោកជាមួយការកើនឡើង GDP ចំនួនប្រាំបីដង ក្នុងអំឡុងពេលពីរទសវត្សចុងក្រោយនេះ រហូតដល់ ២២.១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។ ជាមួយនឹងចំនួនប្រជាជនជាង ១៦.២ លាននាក់ ការកើនឡើងចំណូល ដែលអាចប្រើប្រាស់បាន និងការលេចឡើង កាន់តែច្រើននូវប្រជាជនថ្នាក់កណ្តាល អតិថិជនកម្ពុជា កាន់តែច្រើនឡើងបានចាប់ផ្តើមជ្រើសយកផលិតផលដែលមានគុណភាពខ្ពស់។
តម្រូវការអតិថិជន ដែលកាន់តែកើនឡើងរបស់ប្រទេសកម្ពុជា ក៏បានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងតួលេខ នាំចូលរបស់ប្រទេស ផងដែរ។ ក្នុងឆ្នាំ ២០១៦ ប្រទេសកម្ពុជាបាននាំចូលទំនិញ ដែលមានតម្លៃសរុបជាង ១៤.៥ ពាន់លានដុល្លារ ដែលជាការកើនឡើងចំនួន ៥.៣% ប្រៀបធៀបនឹង ១០.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១១។ ក្នុងចំណោមប្រទេសនាំចូលធំជាងគេទាំង ១០ ចំនួនប្រាំបួន គឺមកពីប្រទេសជិតខាងនៅអាស៊ី រួមមាន ចិន ថៃ វៀតណាម សឹង្ហបុរី ជប៉ុន ហុងកុង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ទាក់ទងនឹងប្រភេទផលិតផល ការនាំចូលគ្រឿងបរិក្ខារផ្ទះ គ្រឿងសង្ហារឹមនិងប្រដាប់ប្រដាផ្ទះបាយបាន កើនឡើង យ៉ាងឆាប់រហ័សពីចំនួន ៨៥.៩ លានដុល្លារ (៧៤.៣%) ក្នុងឆ្នាំ ២០១៦ ទៅឆ្នាំ ២០១៧ (សរុបចំនួន ២០១.៤ លានដុល្លារ) ខណៈពេលដែលសម្ភារៈក្មេងលេងនិងហ្គេមកំសាន្តបានកើនឡើងពី ១៩.៤ ពាន់លាន ដុល្លារក្នុងឆ្នាំ ២០១៦ ទៅកាន់ ២៣.២ លានដុល្លារក្នុងឆ្នាំ ២០១៧។ កំណើនបន្តត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០១៨។
ក្នុងឆ្នាំនេះម្តងទៀតអ្នករៀបចំកម្មវិធីនឹងបន្តផ្តល់ជូននូវការលើកទឹកចិត្តសម្រាប់អ្នកទិញដ៏ទាក់ទាញ ដើម្បីបង្កើនវត្តមានអ្នកចូលរួម។ អ្នកទិញនៅក្រៅប្រទេស ដែលបានចុះឈ្មោះមុនអាចចួលរួម កម្មវិធីឧបត្ថម្ភពិសេសសម្រាប់អ្នកទិញ ដើម្បីមានឱកាសទទួលបាននូវទឹកប្រាក់ជាង៤,៦០០ដុល្លារហុងកុង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ពួកគេមក កាន់កម្មវិធី៕