(ភ្នំពេញ)៖ អគ្គសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៣៖១០នាទីរសៀល ខ្លួនបានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F5) មូលហេតុដោយសាររថយន្តក្រុមហ៊ុន LNSK បើកបុកបង្គោលបណ្តាញតង់ស្យុងមធ្យម (MV) បាក់មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង (២)ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (៣)ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន២ និង៣ សង្កាត់ឃ្មួញ (៤) សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១៦៖៣០នាទីរសៀល៕