(ភ្នំពេញ)៖ ដោយសារតែតំរូវការនៃការទិញទំនិញ និងការលំហែកំសាន្តបែបទំនើប របស់ប្រជាជនកម្ពុជាមានការកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធមួយរបស់ ជីប ម៉ុង គ្រុប បានបន្តបោះទុនវិនិយោគផ្សារទំនើបថ្មី ខ្នាតយក្ស មួយទៀតស្ថិតតាមបណ្តោយមហាវិថីពាណិជ្ជកម្មក្នុងគម្រោង ដឹ លែន ម៉ាក 271 របស់ ជីប ម៉ុង លែន។
គម្រោងផ្សារទំនើបដ៏អស្ចារ្យនេះ បានចាប់ផ្តើមបុកគ្រឹះកាលព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពរបស់ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ អមដោយមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញដែលជាដៃគូវិនិយោគជាច្រើន។
គួរបញ្ជាក់ផងដែរថា ក្រៅពីការសាងសង់ផ្សារទំនើបដ៏ធំបែបនេះ គម្រោង ដឹ លែន ម៉ាក ២៧១ នឹងមានសណ្ឋាគារលំដាប់ខ្ពស់ អគារពាណិជ្ជកម្ម អគារខុនដូទំនើប សួនកម្សាន្ត ក្លិបហាត់ប្រាណរចនាបថបស្ចឹមប្រទេស ជាពិសេសច្រកចូលទាំង ៥ ដែលមានការរចនាម៉ូតបង្កប់អត្ថន័យស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ។ សម្រាប់ការរស់នៅវិញ គម្រោង ដឹ លែន ម៉ាក 271 ផ្តល់ជូនជាប្រភេទវីឡា 3 ប្រភេទគឺ វីឡា ឃ្វីន វីឡា ឃ្វីន A និង វីឡាភ្លោះ។
ដោយឡែក ប្រភេទផ្ទះថ្មីមួយទៀតដែលមានឈ្មោះថា ផ្ទះការិយាល័យ ឬ Home Office មានការរចនាម៉ូតយ៉ាងពិសេសសមស្របសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យ។ គម្រោង ដឹ លែន ម៉ាក 271 របស់ ជីប ម៉ុង លែន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ 271 កែងនឹងផ្លូវ 371។ គម្រោង ដឹ លែន ម៉ាក 271 បើកលក់ជារៀងរាល់ថ្ងៃ។ លេខទូរស័ព្ទទំនាក់ទំនង៖ 061 997 888 (Cellcard) / 081 997 888 (Smart) / 0718 997 888 (Metfone) ៕