(ភ្នំពេញ)៖ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលបាននឹងកំពុងគាំទ្រផលិតផលហូលខ្មែរ និងផាមួងខ្មែរពីហាង «បញ្ញាហូលខ្មែរ» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលខិតជិតមកដល់នេះ ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» មានកម្មវិធីប្រូម៉ូសិនពិសេសៗមិនធ្លាប់មានពីមុនមក ដូចជា បញ្ចុះតម្លៃពិសេស និងមានថែមជូនក្រម៉ាសាច់ស្អាតលេខ១ ផលិតដោយដៃខ្មែរពិតៗជាដើម។

នៅហាង«បញ្ញាហូលខ្មែរ» លោក-លោកស្រី មិនចាំបាច់បារម្ភ អំពីគុណភាពហូលផាមួង ឬខ្លាចថាតម្លៃថ្លៃហួសហេតុ ឬថ្លៃជាងហាងដទៃទេ ព្រោះហាង«បញ្ញាហូលខ្មែរ» ធានាជូនលើគុណភាព និងតម្លៃរបស់ហូល-ផាមួង ដែលលោក-លោកស្រី ជាវយកទៅប្រើប្រាស់ដោយធានាគុណភាពល្អជាងគេ និងតម្លៃធូរថ្លៃជាងហាងនានាទូទាំងប្រទេស ព្រោះហូលផាមួងទាំងអស់ ត្រូវបានផលិតដោយផ្ទាល់នៅសិប្បកម្មផ្ទាល់ខ្លួន និងមានការទទួលទិញបន្តផ្ទាល់ ពីអ្នកត្បាញផ្ទាល់ដៃ ដោយមិនឆ្លងកាត់នូវឈ្មួញកណ្តាលណាម្នាក់ឡើយ ពោលគឺខុសពីហាងនានា ដែលទទួលទិញបន្តពីឈ្មួញកណ្តាល ១ឬ២តង់ រួចមកហើយ។

ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» មានហូលផាមួងជាច្រើនពាន់ក្បិន ដែលអាចឆ្លើយតបគ្រប់តំរូវការរបស់អតិថិជន ទាំងអតិថិជនប្រើប្រាស់ផ្ទាល់ និងយកទៅលក់បន្ត។

ខាងក្រោមនេះ ជាមូលហេតុ ដែលអតិថិជនត្រូវជ្រើសរើស ហាង«បញ្ញាហូលខ្មែរ»៖
*ធានាតម្លៃ ទាបជាងគេទូទាំងប្រទេស ដោយលក់មិនកាត់ថ្លៃ
*ធានាគុណភាពខ្ពស់ជាងគេ
*មានហូល-ផាមួងច្រើនពាន់ក្បិន គ្រប់តម្លៃ តាមតំរូវការអតិថិជន (ហូលតម្លៃ ចាប់ពី៣០ដុល្លារឡើងទៅ ក្នុងមួយសំពត់)
*មានហូលគុណភាពកំពូលៗដែលគ្មានលក់តាមហាងនានា (មានស្លៀកតែឯង)

ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 070789181
Facebook Page: បញ្ញាហូលខ្មែរ-Houl Khmer
ទីតាំងថ្មីៈ ផ្ទះលេខE4 ផ្លូវហាណូយ(ហួសស្តុបផ្សារដីហុយឆ្ពោះទៅវត្តសំរោងអណ្តែត១៥០ម៉ែត ជាប់មន្ទីរពហុព្យាបាលដូនពេញសែនសុខ) ៕