(ភ្នំពេញ)៖ មានផលិតផលស័ង្កសីជាច្រើន ត្រូវបានគេដាក់លក់ស្ទើរគ្រប់តំបន់នៅកម្ពុជា ហើយប្រជាជនភាគច្រើន មិនបានដឹងច្បាស់ អំពីភាពខុសគ្នានៃផលិតផលស័ង្កសីនោះឡើយ ដោយគិតថា ជាស័ង្កសី ដូចគ្នាទាំងអស់។
ថ្ងៃនេះក្រោយពីយើងបានទស្សនាវីដេអូមួយនេះហើយ យើងនឹងដឹងច្បាស់ហើយ នឹងមិនធ្វើឲ្យយើងទិញផលិតផលស័ង្កសី ខុសទៀតឡើយ។
វីដេអូមួយនេះ បានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់អំពី ស័ង្កសីដែលមានប្រភពនៃការផលិតច្បាស់លាស់ នឹងបង្ហាញឲ្យឃើញ អំពីបច្ចេកវិទ្យានៃការផលិត លំដាប់អន្តរជាតិ ដែលមានកម្រិតស្តង់ដា ISO ថែមទៀតផង។
តើក្រុមហ៊ុនក្នុងស្រុកខ្មែរយើងមួយណា ដែលអាចមានសមត្ថភាពផលិតស័ង្កសី ដែលមានស្តង់ដាអន្តរជាតិ ព្រមទាំងមានការឆ្លងកាត់ការពិសោធន៍ ពិសេសមានការធានារហូតដល់ ១០ឆ្នាំ បែបនេះ?
វីដេអូដែលយើងបានឃើញនេះ គឺជាសង្វាក់ផលិតកម្មស្តង់ដារអន្តរជាតិរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាក្រុមហ៊ុនកែច្នៃដែកធំជាងគេ នៅកម្ពុជា។ ផលិតផលស័ង្កសីពណ៍ម៉ាក អាយ អេស អាយ ផាម (ISI PALM) របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានផលិតឡើងតាមស្តង់ដា ISO 9001, 2008 ផលិតតាមបច្ចេកវិទ្យាជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមឆ្លងកាត់ការពិសោធន៍ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ជាពិសេសជាងនេះ គឺមានការធានាច្រែះ ធ្លុះរហូតដល់ទៅ១០ឆ្នាំ ។
សូមទស្សនាដូចតទៅ៖