(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,០៨២គ្រឿង រកឃើញល្មើសច្បាប់១០៣គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ៣៤គ្រឿង និងផាកពិន័យ៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៥៥១គ្រឿង, អប់រំ៣៧គ្រឿង និងផាកពិន័យចំនួន៤៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៣,៥១៥គ្រឿង រកឃើញយានយន្តល្មើស៥,២០០(ម៉ូតូ៦៦%) ក្នុងនោះអប់រំ២,០១៧គ្រឿង និងផាកពិន័យ៣,១៨៣គ្រឿង៕