(ភ្នំពេញ)៖ ផលិតផលស្កុតត្រជាក់ មកពីអាមេរិក Crystal Pro និងផលិតផលជំនួយប្រេងម៉ាស៊ីនម៉ាកល្បីមកពីម៉ាឡេស៊ី KM&Revo មានវត្តមានលើទីផ្សារកម្ពុជាហើយ ។
លោក សួរ ឌែនី នាយកគ្រប់គ្រង ហាង Car Lovers បានថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ថា ផលិតផលសំខាន់ទាំងពីរនេះ សុទ្ធតែជាម៉ាកល្បី និងពេញនិយមប្រើប្រាស់នៅបណ្តាប្រទេសល្បីៗ គឺដោយសារតែ គុណភាពជាចម្បង ក្នុងការការពារ សុវត្ថិភាព និងប្រើប្រាស់បានរយៈពេលយូរ និងមានការធានាត្រឹមត្រូវ។
លោកបន្តថា ជាក់ស្តែងផលិតផលស្កុតត្រជាក់ម៉ាក Crystal Proនេះតែម្តង គឺបិតនៅលើកញ្ចក់រថយន្ត ត្រជាក់ មិនស្អាប់ ភ្លឺថ្លាល្អសារៈ ប្រើបានរហូតដល់ទៅ១០ឆ្នាំ ។
លោក សួរ ឌែនី នាយកគ្រប់គ្រងក្រុមហ៊ុន Car Lovers បានថ្លែងទៀតថា« ថ្ងៃនេះយើងបានអញ្ជើញជាងជំនាញ និងបទពិសោធន៍បិទស្កុតការពារកំដៅទូទាំងប្រទេស ដើម្បីបង្ហាញពីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ផលិតផល Crystal Pro ឲ្យស្របទៅតាមស្ទង់ដា និងផាសុកភាព ជូនអតិថិជន» ។
លោកបន្តថា ហាងលក់គ្រឿងតុបតែងរថយន្ដរបស់យើង មានគ្រប់មុខ និងម៉ាកល្បីៗ មកពីអាល្លឺម៉ង់ អឺរ៉ុប និងជប៉ុនជាដើម។ បច្ចុប្បន្ន យើងមាន៦សាខាហើយ គឺនៅទីក្រុងភ្នំពេញ តាខ្មៅ ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង និងនៅខេត្តកំពង់ស្ពឺ ដែលទើបតែបើកសម្ពោធថ្មីៗនេះ ។ពិសេស យើងបានលក់នៅហ្វ្រេនឆាយនេះ ទៅប្រទេសវៀតណាមផងដែរ ។
លោកបញ្ជាក់ថា «ភាពជោគជ័យ សម្រាប់ក្រុមហ៊ុនយើង គឺមាន២ចំនុចសំខាន់, ទី១៖សេវាកម្ម និងទី២៖ គុណភាពល្អជាចម្បង ។លើសពីនោះ ដើម្បីបំពេញតំរូវការ ដល់អតិថិជន នៅឆ្នាំក្រោយនេះ យើងនឹងបើកសាខា នៅប៉ោយប៉ែត សៀមរាប និងបណ្តាខេត្តផ្សេងៗទៀត»។
សូមជម្រាបថា ក្រុមហ៊ុន Car Lovers បានបើកដំណើរអស់រយៈពេល៤ឆ្នាំមកហើយ និងកំពុងតែទទួលបានការគាំទ្រកាន់តែខ្ពស់ពីអតិថិជនកម្ពុជា ៕