Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប រៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រី គ.ជ.ប រាជធានី-ខេត្ត, គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨

29-08-2018 14:56

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា គ.ជ.ប នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលមន្ដ្រីនៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហានេះ បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨៖០០ព្រឹក នៅសាលសន្និសីទ គ.ជ.ប អាគារថ្មី ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខពុទ្ធិសាសនបណ្ឌិត្យ។

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ខាងក្រោមនេះ៖