(ភ្នំពេញ)៖ បន្ទាប់ពីបច្ចេកវិទ្យារបស់ពិភពលោក កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ កូនខ្មែរមួយក្រុមបានបង្កើតនូវកម្មវិធី App នៅលើទូរស័ព្ទដៃរបស់អ្នក នឹងអាចហៅបានរាល់សេវា បោកគក់យ៉ាងឆាប់រហ័សបំផុត​នៅកម្ពុជា នាសម័យបច្ចេកវិទ្យានេះ គ្រាន់តែដោតឡូតយក App Richerway Laundry ជាការស្រេច។

លោក ស៊ាង រតនា ម្ចាស់អាជីវកម្មបោកអ៊ុត Richerway Laundry បានថ្លែងថា ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងជាពិសេសដើម្បីផ្តល់ភាពឆាប់រហ័ស ទំនុកចិត្តនោះលោករួមជាមួយក្រុមការងារបានបង្កើតនៅកម្មវិធីថ្មី «App នៅលើទូរស័ព្ទ» ដើម្បីប្រើលើសេវាបោកអ៊ុត តាមអនឡានជូនអតិថិជនដែលបានដោតឡូតនូវកម្មវិធីនេះផងដែរ។

លោក​ ស៊ាង រតនា បានបន្តថា ហាងរបស់លោកស្ថិតនៅម្តុំច្បារអំពៅ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយគ្នានេះដែលលោកបានបន្ថែមថា ដើម្បីឱ្យអាជីវកម្មហាងបោកគក់របស់លោក ខុសប្លែកពីគេលោកបានកំពុងអភិវឌ្ឍកម្មវិធីលើ ទូរស័ព្ទដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនដែលមិនមានពេល​ឬរវល់ពីការងារដកឃ្លាមិនរួចអាចទទួលសេវាកម្មបោកគក់តាមអនឡាញបាន។

លោក​ ស៊ាង រតនា បានបញ្ជាក់ថា អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺគ្រាន់តែចុចចូលក្នុងកម្មវិធី App ភ្លាមនឹងមានកម្មវិធីចំនួន ដើម្បីឱ្យអតិថិជន​ជ្រើសរើសដូចជា៖ Dry Clean,​ Iron និង Wash ដូចជាអតិថិជនត្រូវការបោកសម្ងួតទាំងបុរស និងស្ត្រី ហើយអ្វីកាន់តែពិសេសនោះអតិថិជនអាចរៀបរាប់លំអិតនៅក្នុងកម្មនេះ បានយ៉ាងងាយស្រួលផងដែរ៕