(ភ្នំពេញ)៖ លោក ខេន ភារម្យ ដែលជាអ្នកជំនាញផ្នែកថតរូប និងថតវីដេអូ នៅថ្ងៃនេះ លោកបានចែករំលែកបទពិសោធផ្ទាល់ខ្លួន ដែលលោកបានប្រើទូរស័ព្ទ Nokia 6 ស៊េរី ២០១៨ ដើម្បីថតរួបអាជីព និងប្រើប្រាស់ប្រចាំថ្ងៃ។ Nokia 6 ស៊េរី ២០១៨ ត្រូវបានរចនាឡើង ឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និងជាប់ធន់ជាងមុន ដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ដែលធ្វើឲ្យទូរស័ព្ទ Nokia 6 ស៊េរី ២០១៨ អាចធ្វើប្រតិបត្តិការកាន់តែលឿនជាងមុន។

កាន់តែពិសេសជាងនេះលោក ខេន ភារម្យ បានបង្ហាញពីទស្សនៈរបស់លោក​ផ្ទាល់ បន្ទាប់ពីបានប្រើទូរស័ព្ទ Nokia 6 ស៊េរី ២០១៨ ថាទូរស័ព្ទNokia 6 ស៊េរី ២០១៨ បង្កើតឡើងសម្រាប់អ្នកច្នៃប្រឌិត ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចឲ្យអ្នកចូលចិត្តថតរូប អាចថតរូបបានស្អាតៗ ជាមួយនឹងមាតិកាដ៏អស្ចារ្យនៃកាមេរ៉ា Pro Mode ហើយលោកបានផ្តិតយករូបភាពស្អាតៗ ជាមួយម៉ូឌែលដ៏ស្រស់ស្អាត នៅតាមទីកន្លែងកម្សាន្តនានា ក្នុងរាជធានីភ្នំពេញ ដោយលោកប្រើតែ Nokia 6 ស៊េរី ២០១៨ តែបុណ្ណោះ លោកអ្នកអាចទស្សនាបាន តាមរយៈវីដេអូរបស់លោក នៅខាងក្រោម។

Nokia 6 ស៊េរី ២០១៨ មានអេក្រង់ទំហំ ៥.៥ អ៊ីញ ដែលធ្វើអោយលោកអ្នកកាន់តែរីករាយ ក្នុង​ការទស្សនាវីដេអូ ដោយទទួលយកនូវបទពិសោធថ្មី។ កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16 MP ជាមួយ dual tone flash Pro Mode ដែលអាចឲ្យអ្នកថតរូបមានគុណភាពល្អ ច្បាស់ ដូចប្រើកាមេរ៉ាអាជីព និង កាមេរ៉ាមុខទំហំ8MP សម្រាប់ការថតselfie អាចឲ្យអ្នកផ្តិតយកនូវរូបភាព ដ៏ល្អឥតខ្ចោះ។ ទូរស័ព្ទ Nokia 6 ស៊េរី ២០១៨ នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie និងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។

ទូរស័ព្ទ Nokia 6 (2018) តម្លៃត្រឹមតែ ២៤៩ ដុល្លារ នឹងមានការថែមជូន Nokia 105 (Nokia ចុចពិល) ស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ងនិងមានលក់ ទូទាំងប្រទេស។ តោះបើចង់ដឹងថា លោកភារម្យចែករំលែកនូវបទពិសោធអ្វីខ្លះ សូមចុចវីដេអូទស្សនាទំាងអស់គ្នា៕