កម្លាំងនគរបាល ចុះបង្ក្រាបទីតាំងស្តុកបារីក្លែងក្លាយជាង៥តោន នៅក្រុងតាខ្មៅ ខេត្តកណ្តាល
28-08-2018 17:03
(កណ្តាល)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការសម្របសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងស្តុកបារីក្លែងក្លាយជាង៥តោន ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ ឡុង ស្រេង ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់រោងចក្រដើមនៅប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយរហូតមកដល់ល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាល បាននិងកំពុងបន្តចុះឆែកឆេរ៕