Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ូតូបុកម៉ូតូលាន់ស្នូរដូចរន្ទះ ស្លាប់ម្នាក់ និងរបួសធ្ងន់-ស្រាល២នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

28-08-2018 10:51

(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយឡែកស្ត្រីម្នាក់ និងបុរសម្នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយនឹងម៉ូតូ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥៧-១៥៨ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូ នក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ និងជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅពេទ្យពន្លឺបូព៌ាបាវិត។ រីឯវត្ថុតាងទាំង០២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់៕