Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! ឪពុកបង្កើតរបស់លោក ងួន ច័ន្ទមុនី ទីប្រឹក្សាជាន់ខ្ពស់ប្រចាំអង្គភាពព័ត៌មាន Fresh News បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៨១ឆ្នាំ

27-08-2018 19:55

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ឧបាសិកា ស លីម ត្រូវជាភរិយា, លោក ងួន ស៊ីរ៉ា និងភរិយា ត្រូវជាកូន, អ្នកស្រី ងួន ចន្ត្រា និងស្វាមី ត្រូវជាកូន និងលោក ងួន ច័ន្ទមុនី ទីប្រឹក្សាជាន់ខ្ពស់ប្រចាំអង្គភាពព័ត៌មាន Fresh News និងភរិយា ត្រូវជាកូន, ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខយ៉ាងក្រៀមក្រំ ដោយឧបាសក ងួន សារី ត្រូវជាស្វាមី ជាឪពុក បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨១ឆ្នាំ។

សពត្រូវតម្កល់ធ្វើបុណ្យនៅផ្ទះលេខA37 នៅបុរីរិទ្ធ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជាប់ខាងជើង តារាងវាយកូនហ្គោល។

ដំណឹងមរណភាពនេះ ចាត់ទុកជាការជូនដំណឹងដល់បងប្អូន និងញាតិមិត្តជិតឆ្ងាយចូលរួមក្នុងពិធីបុណ្យសពនេះ៕

លេខទូរស័ព្ទ៖ 012 90 4444, 097​ 730 4050